លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ
នាថ្ងៃចន្ទ័ ទី៣ ខែធ្នូ ឆ្នាំ២០១៨ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រៀបចំ នីតិវិធី សម្របសម្រួលការងារជំនាញផ្តល់សេវាជួយជន រងគ្រោះ ជនងាយរងគ្រោះ ជនអនាថា ជនវិបល្លាសស្មារតី ស្រ្តីរកស៊ីផ្លូវគ្មានសុវត្ថិភាព ជនវ័យចាស់ជរាអនាថា នៅរាជាធានីភ្នំពេញ អោយដល់មន្ត្រីការិយាល័យជំនាញ នៃមន្ទីរកណ្តាល ដើម្បីពង្រឹងពង្រីកអភិវឌ្ឍន៍សម្ថតភាពមន្ត្រីបំពេញការងារអោយមានប្រសិទ្ធភាពល្អកាន់តែប្រសើរថែមទៀត។
– លោក បាន វុត្ថា អនុប្រធានមន្ទីរ តំណាង លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរ អញ្ជើញដឹកកិច្ចប្រជុំ,
របៀបវារៈ, ពិនិត្យរៀបចំបញ្ជី សមាជិកសមាគមមនុស្សវ័យចាស់នៅរាជធានីភ្នំពេញ
– ផ្សព្វផ្សាយកិច្ចប្រជុំអំពីការចុះស្រង់ជនមានពិការក្រីក្រនៅមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ
– ការពិនិត្យផែនការចុះតាមដានកុមារ៣០ភាគសមាហរណកម្មចេញពីមណ្ឌលថែទាំជំនួស
– ការរៀបចំបញ្ជីឈ្មោះអតីតយុទ្ធជនពិការចូលរួមទិវា៦ ធ្នូ នៅសាលមហោស្របកោះពេជ្រ
កិច្ចប្រជុំមានអញ្ជើញចូលរួមពី ៖ លោក លោកស្រីប្រធានការិយាល័យ នៃមន្ទីរកណ្តាល លោក លោកស្រីប្រធានការិយាល័យ ស.អ.យខណ្ឌទាំ១២ និងប្រធានមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។