បារាំង សន្សំសំចៃ​ភ្លើង ដោយ​បិទ​ភ្លើង តួ​អែ​ហ្វ​ហ្វែ​ល លឿន​ជាង​មុន​

​ទីក្រុង​ប៉ារីស បានសម្រេច​បិទ​ភ្លើង​តួ​អែ​ហ្វ​ហ្វែ​ល (Eiffel) មុនពេល​កំណត់​មួយ​ម៉ោង កាត់បន្ថយ​កម្តៅ​ក្នុង​អាង​ហែល​ទឹក និង​តាម​អគារ​សាធារណៈ ដើម្បី​សន្សំសំចៃ​សម្រាប់​រដូវរងារ​ខាងមុខ​។​

​វិធានការ​ថ្មី​នេះ​ត្រូវបាន​អនុវត្ត តំ​គោលដៅ​របស់​ប្រធានាធិបតី បារាំង​លោក ម៉ា​ក្រុង ក្នុងការ​សន្សំសំចៃ​ថាមពល​១០% ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម គ្រួសារ​និង​រដ្ឋាភិបាល ក្រោយពេល​រុស្ស៊ី​កាត់បន្ថយ​ក​ការផ្គត់ផ្គង់​ថាមពល និង​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​។​

​នៅក្នុង​តំបន់​អឺរ៉ុប បណ្តា​ប្រទេស​កំពុង​ស្វែងរក​វិធីសាស្ត្រ កាត់បន្ថយ​ការប្រើប្រាស់​ថាមពល និង​បង្កើន​ការ​ស្តុ​ប​ទុក​ថាមពល បង្ការ​ពេល​ត្រូវ​កាត់ផ្តាច់​ថាមពល​ទាំងស្រុង​។ បារាំង មិន​អាស្រ័យទៅលើ​ថាមពល​រុស្ស៊ី​ច្រើន ដូចជា​ប្រទេសជិតខាង​នោះឡើយ ។ ប៉ុន្តែ​នៅពេលនេះ​រោងចក្រ​អគ្គិសនី​បរមាណូ​ជាច្រើន​ផ្អាក​ដំណើរ​ការធ្វើ​ឲ្យ​បារាំង​ត្រូវតែ​ទិញ​ថាមពល​អគ្គិសនី បង្ក​សម្ពាធ​កាន់តែខ្លាំង​ដល់ទី​ផ្សារ​ថាមពល​។​

​តួ Eiffel ត្រូវបាន​តែងតែ​បើកភ្លើង​រហូតដល់​ទៅ​ម៉ោង​១​យប់ ដោយ​ប្រព័ន្ធ​ភ្លើងពណ៌​មាស មាន​អំពូល​ភ្លើង​ដល់​ទៅ ២​ម៉ឺន​អំពូល​។ ការបិទ​ភ្លើង​មុន​មួយ​ម៉ោង​ជួយ​សន្សំ​សំ​ដៃ​បាន​៤%​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close