អត្ថប្រយោជន៍នៃកន្ទ្រោក ប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ
កន្ទ្រោក (Curry leaf)៖ ដើមមានកម្ពស់ ២-៥ម មែកខ្ចីមានរោមច្រើន ចំណែកស្លឹករួមស្និតសេស (Imparipinate) កូនស្លឹក (leaflets) មានចំនួន ១៧-៣១ស្លឹក គែមស្លឹកច្រើនមានកំពកតូចៗ។ ផ្កាពណ៌សផ្តុំពីរៗ ជាចង្កោមបែកសាខា (paniculate cyme) ដុះនៅចុងមែក ត្របកផ្កា៥ស្រទាប់ពណ៌ស កេរសឈ្មោល ១០មានទងពណ៌ស។
ផ្លែមូលទន់ ទុំពណ៌ខ្មៅ មាន ១-២គ្រាប់។ ស្លឹកស្រស់មានក្លឹនក្រអូបឈ្ងុយ ដល់ស្ងួតត្រូវអស់ក្លឹន ផ្កា និងផ្លែមានក្លឹនប្រហើរ។ ផ្លែបរិភោគបាន ត្រូវយកគ្រាប់ចេញព្រោះមានជាតិពុល។ ដើមដុះជាគុម្ពលើដីវាល ឬព្រៃគម្ពោត នៅប្រទេសកម្ពុជា។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
_គ្រឿងទេស បង់ក្នុងសម្លរម្ជូរគ្រឿង ការី ត្រីកប់។
_ ឱសថ សម្បក ឬស និងស្លឹកធ្វើ ជាថ្នាំព្យាបាលជំងឺសើស្បែក បឹទកន្លែងពោះចឹង និងបន្សាបជាតិពុល។ ស្លឹកអាចស្ងោរសម្រាប់ព្យាបាលរមាស់ ទល់លាមក ចុកពោះរាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។