យុវជនជាយោធាដែលបាញ់សម្លាប់សង្សារខ្លួន​ឯង​កាលពី២ឆ្នាំមុន ឥឡូវត្រូវចាប់ខ្លួន​នៅប្រទេសថៃ

យុវជនជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែល​បានបាញ់នារីជាគូដណ្ដឹង ដែលជានិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញ កាលពី​ឆ្នាំ២០២០ និង​បាន​បាត់ដំណឹងសូន្យ​ឈឹងនោះ ឥឡូវ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ធ្វើការចាប់ខ្លួន និង​ត្រៀម​បញ្ជូន​មក​កម្ពុជាវិញ​ឆាប់ៗនេះ។

បើតាមសារព័ត៌មានបានរាយការណ៍ថា ជនសង្ស័យ​ឈ្មោះ​ យឺន វ៉ាន់ដេត ត្រូវ​បានចាប់ខ្លួន​នៅ​ខេត្ត​ចន្ទបូរី ខណៈរូប​គេ​កំពុងសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់ ។

ឈានទៅ​រក​ការ​ចាប់ខ្លួនជនសង្ស័យ​នោះ គឺ​ក្រោយ​ពី​ភាគីកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ ហើយសមត្ថកិច្ចថៃក៏បានឃាត់ខ្លួន យឺន វ៉ាន់ដេត និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដើម្បីប្រគល់មកកម្ពុជាចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីនេះទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close