ករណីនៅ​វិទ្យាល័យ​ហ៊ុនសែនសេរីភាព អាណាព្យាបាល និងសិស្សទទួលកំហុសចំពោះបញ្ហាមិនគោរពវិន័យសាលា

គណៈគ្រប់គ្រងសាសាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់ លើករណីសិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូលខ្លួនទទួលកំហុសទាំងសងខាង​រឿងសិស្ស​មិនគោរព​វិន័យសាលា ។

លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ​ខេត្តកណ្តាល បាន​ថ្លែងថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ជិត៨០០នាក់ ប្រមូលផ្តុំគ្នាធ្វើ​សកម្មភាព​គូររូប ចុះហត្ថលេខានិង ​សរសេរឈ្មោះនៅលើអាវស ក្រោយការប្រឡងឆមាសទី២ចប់​នៅថ្ងៃទី១៤ ខែកញ្ញានេះ គណៈគ្រប់គ្រងសាលា​ និងសិស្សបានសហការប្រមូលអាវ ​ដែលសរសេរនោះ បានប្រមាណជាង ៣០០អាវ ។

អាណាព្យាបាលសិស្ស បានថ្លែងថា ក្រោយឃើញបណ្តាញសង្គម ​សារព័ត៌មានបង្ហោះផ្សាយ​រូប​គ្រូវ៉ៃស្មា​កូនស្រីលោកស្រី ​លោកស្រីមានការ​តក់ស្លុត​ និងបានណែនាំកូនត្រូវ ​គោរព​ វិន័យសាលា កុំប្រព្រឹត្តទង្វើកំហុសឆ្គង ​ហើយលោកស្រី ​ក៏បានស្នើសុំបណ្តាញអ្នក​ សារព័ត៌មាន សង្គមFacebook ជាដើម ​ជាពិសេសបងប្អូនមហាជនសូមបញ្ឈប់ Comments ​ប្រមាថកូនស្រី ដើម្បីឲ្យកូនស្រី​សំរួល​អារម្មណ៍​ចូលរៀនធម្មតាវិញ ​និងត្រៀមប្រឡងបាក់ឌុបនៅពេលឆាប់ៗនេះ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម រស់ សូវិចារ បានសរសេរសារគំាទ្រ​ដំណោះ​ស្រាយរួម​ រវាងអាណាព្យាបាល សិស្ស ​និងគណៈគ្រប់គ្រងសាលានេះ ហើយក៏សូមថ្លែង​អំណរ​គុណ​ចំពោះមហាជន ​ដែលបាននិងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួម​លើក​កម្ពស់គុណភាពអប់រំកម្ពុជា ​ជាពិសេសនោះ ​ការលុបបំបាត់អំពើហិង្សាដែលត្រូវការការចូលរួម​ពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close