ប្រទេស ​ដែលមាន​ទំនាក់ទំនង​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​រុស្ស៊ី នឹង​ប្រើប្រាស់​ប្រាក់​រុស្ស៊ី​

​កន្លងមក ចិន រុស្ស៊ី អឺ​រ៉ង់ …​បាន​ឈប់​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក ដោយ​បង្វែ​មកប្រើប្រាស់​ប្រាក់​ផ្ទាលខ្លួន​គ្នុង​វិស័យ​ពាណិជ្ជកម្ម ក្នុង​គោលដៅ​បញ្ចៀស​ទណ្ឌកម្ម​ពី​អាមេរិក ឬ​ការ​បង្កក​ប្រក់​ដូចដែល​ប្រទេស​លោកខាងលិច​បានធ្វើ​នាពេល​កន្លងមក​។​

​ក្នុង​ពេលនេះ រុស្ស៊ី​កំពុង​ព្យាយាម​ពង្រីក​ប្រទេស​ដែល​ទូទាត់​ប្រាក់​រុស្ស៊ី​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាមរយៈ​កាត Mir បន្ទាប់ពី​ក្រុមហ៊ុន Visa Inc និង Mastercard ផ្អាក​ដំណើរការ​នៅក្នុង​ប្រទេស​រុស្ស៊ី​មក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ហ្ស៊ី​ប​បាន​ផ្សាយ​នៅ​ថ្ងៃទី​១៧​ខែកញ្ញា ដោយបាន​ដកស្រង់​សម្តី​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Georgy Borisenko​ដែល​បាន​បញ្ជាក់ថា រុស្ស៊ី​និង​អេ​ហ្ស៊ី​ប កំពុងតែ​ពិចារណា​ប្រើប្រាស់​ប្រាក់​ផ្ទាល់ខ្លួន​ក្នុង​វិស័យ​ពាណិជ្ជកម្ម ប្រទេស​ទាំងពីរ ខណៈដែល​រុស្ស៊ី​កំពុង​ទទួលរង​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច ដោយ​ហាមប្រាម​រុស្ស៊ី​មិនឱ្យ​ប្រើប្រាស់​ប្រាក់​ដុល្លារ​និង​ប្រាក់​អឺរ៉ូ ក្រោយពី​រុស្ស៊ី​វាយប្រហារ​អ៊ុយ​ក្រែ​ន​មក​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍ Sada El-Balad លោក Borisenko បាន​បញ្ជាក់ថា រុស្ស៊ី​នឹង​ប្រើប្រាស់​រូបិយវត្ថុ​រុស្ស៊ី ឬ​អេ​ហ្ស៊ី​ប​ក្នុងការ​ទូទាត់​តម្លៃ​វិស័យ​ពាណិជ្ជកម្ម ដូច​ទៅនឹង​អ្វីដែល​រុស្ស៊ី​និង​ចិន​កំពុងតែ​អនុវត្ត​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នាពេលនេះ​។ រុស្ស៊ី​បាន​ជំរុញ​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ SPFS ជំនួស ប្រព័ន្ធ​ទូទាត់​អន្តរជាតិ SWIFT ក្រោយ​បណ្តា​ធនាគារ​រុស្ស៊ី​ត្រូវ​លោកខាងលិច​ដកចេញ​ពី​ប្រព័ន្ធ​ទូទាត់ SWIFT តាមច្បាប់​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close