សង្គមទឹកសមុទ្រ​តំបន់ឆ្នេរ​អូរ​តែល​សុខា​ ​ប្រែ​ពណ៌​ជា​ខ្មៅ​ ​ដោយសារ​ការ​បង្ហូរទឹក​សំអុយ​ចូល​សមុទ្រ​

ទឹក​សំអុយ​ ​ហូរ​មក​ពីរ​គ្រប់ទិសទី​ ​ក្នុង​ក្រុង​ព្រះសីហនុ​ ​បាន​ហូរចាក់​ ​ចូល​ទៅ​ ​ក្នុង​សមុទ្រ​ជាប្រចាំ​នៅត្រង់​ចំណុច​ ​ឆ្នេរ​តំបន់​អូរ​តែល​ ​សុខា​ ​នឹង​ ​ស​ណ្ឋា​គា​ស៊ី​ហ៊ួ​ ​ដែល​ ​ជា​ ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ជា​ហេ​តុ​បង្ក​រ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹកសមុទ្រ​តំបន់​នោះ​អ​ក្រ​ក់​ ​រក​អ្វី​ប្រៀប​មិនបាន​។

ភ្ញៀវ​ទេសចរ​ដែល​មកលេង​កម្សាន្ត​ក្នុង​ក្រុង​ព្រះសីហនុ​ ​ជាពិសេស​ ​គឺ​ភ្ញៀវ​ ​ស្នាក់នៅ​ ​សណ្ឋាគារ​លំ​ដាក់​ផ្កាយ​ប្រាំ​ ​ទាំង២ខាងលើ​ ​បាន​ធ្វើការ​រិះ​គន់​ត្រង់​ៗ​ ​ទៅលើ​គណៈកម្ម​កា​គ្រប់គ្រង​តំបន់ឆ្នេរ​របស់​ខេត្ត​ព្រះសីហនុ​ថា​ ​កា​របង្​ហូ​ទឹក​សំអុយ​ចូល​សមុទ្រ​បំពុលបរិស្ថាន​បែបនេះ​វា​គឺជា​បញ្ហា​ប្រឈម​មួយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍​ពីព្រោះ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ខេត្ត​ព្រះសីហនុ​គោលបំណង​របស់​ពូក​គេ​ម្នាក់​សុទ្ធសឹង​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​ងូច​ទឹកសមុទ្រ​លេងកម្សាន្ត​ប៉ុន្តែ​របើ​ទឹកសមុទ្រ​គ្មាន​អនាម័យ​ហើយ​បរិស្ថាន​តាម​ឆ្នេរខ្សាច់​ពោរពេញ​ភាព​អាប់​អូរ​ដូចនេះ​តើមាន​ភ្ញៀវ​ទេសចរ​ឯណា​គេ​ចង់​មកលេង​ទៀត​។

ក្រុម​បុគ្គលិក​ ​បំរើ​ការងារ​នៅក្នុង​អូរ​តែល​ ​សុខា​ ​បាន​និយាយ​ថា​ ​ទឹក​សំអុយ​របៀប​នេះ​ ​មិនមែន​ទើប​កើតមាន​នោះ​ទេ​ ​គឺ​កើតមាន​យូរឆ្នាំមកហើយ​ ​ប៉ុន្តែ​រ​គ្រាន់តែ​កន្លងមក​មិនទាន់​ ​មានការ​សាងសង់​សណ្ឋាគារ​ ​ស៊ី​ហ៊ូ​រ​ ​ទឹក​សំអុយ​ ​ដែល​ហូរចាក់​ចូល​សមុទ្រ​នោះ​ ​វា​មិន​ចាល់​ ​បុក​មក​ឆ្នេរខ្សាច់​នោះ​ទេ​ ​គឺ​វា​ហូរ​ ​ចូល​ទៅ​ផុត​ៗ​តែម្តង​ ​ប៉ុន្តែ​រសំ​រាប់​រយៈពេល​ប្រមាណ២​ ​ឆ្នាំ​ ​ចុងក្រោយ​នេះ​ ​បន្ទាប់ពី​សណ្ឋាគារ​ ​ស៊ី​ហ៊ូ​រ​ ​ធ្វើ​ផៃ​ទូក​ ​បិទ​ចំ​ច្រក​ទឹកហូរ​ ​ធ្វើឲ្យ​ទឹក​សំអុយ​ ​ដែល​ហូរចាក់​ចូល​សមុទ្រ​ ​ហូរ​នៅ​វី​វល់​ ​មិនទៅ​មុខ​មិនទៅ​ក្រោយ​ ​បាចសាច​ពេញ​លើ​ឆ្នេរ​ ​សមុទ្រ​កន្លែង​ភ្ញៀវ​ទេស​ចរ​ណ៏​ចុះ​លេង​ទឹក​យ៉ាង​ពេញបន្ទុក​តែម្តង​ជាហេតុ​ធ្វើ​ភ្ញៀវ​មិន​អាច​លេង​ទឹកបាន​។

តែ​ទោះជា​យ៉ាងនេះ​ ​លោក​ ​សា​មុត​ ​សុ​ធារិ​ទ្ធ​ ​ប្រធានមន្ទីរ​បរិស្ថាន​ ​ខេត្ត​ព្រះសីហនុ​ ​បាន​ ​ទ​ទូល​ស្គាល់​ថា​ ​ពិតជា​មាន​បញ្ហា​រនេះ​មែន​ ​ដោយ​លោក​ធ្វើការ​បញ្ជាក់​ថា​ ​ជុំ​វិ​ញប​ញ្ហារ​ ​ទឹក​សំអុយ​ខាងលើ​នេះ​ ​ខាង​ក្រសួង​ដែនដី​ ​បាន​ចុះ​មក​ធ្វើការ​សិក្សា​ ​និង​ចាប់ផ្តើម​ធ្វើ​អាង​ ​ចម្រោះ​ហើយ​ ​ដើម្បី​ការពារ​មិន​ឲ្យទឹក​សំអុយ​ ​ហូរ​ចូល​សមុទ្រ​បន្ត​ទៀត​ទេ​ ​ដូចនេះ​នៅពេល​ ​អាង​ចម្រោះ​កសាង​រួច​រូច​រាល់​ ​ឆ្នេរសមុទ្រ​ខាងលើ​ ​នឹង​ល្អ​ប្រសើ​វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close