រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីសំណេះសំណាល និងអបអរសាទរខួបលើកទី៤០ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ២ធ្នូ១៩៧៨ – ២ធ្នូ២០១៨
នៅព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពា.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធី សំណេះសំណាល និងអបអរសាទរខួបលើកទី៤០ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍២ធ្នូ១៩៧៨ -២ធ្នូ
២០១៨ ក្រោមអធិបតីភាពឯកឧត្តម ងួន រតន:
អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ។
ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរនានាជុំវិញខេត្ត អភិបាលរងក្រុងស្រុកជានារី ចូលរួមជាច្រើននាក់ផងដែរ ។
បន្ទាប់អំណានប្រវត្តិទាំងស្រុងពីសកម្មភាពរយ:ពេល៤០ឆ្នាំថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍២ធ្នូ ១៩៧៨ – ២ធ្នូ២០១៨ របស់លោកជំទាវ ញឹក សាគន្ធ
អភិបាលរងខេត្តនិងជាប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ខេត្តរួចមក។
ឯកឧត្តម ងួន រតន: បានធ្វើការអបអរសាទរក្នុងទិវាគំរប់ខួប៤០ឆ្នាំ ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍២ធ្នូ២០១៨ – ២ធ្នូ២០១៨ ហើយក៏ជាថ្ងៃកំណើតរណ:សិស្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានជួយរំដោះប្រជាជនទាំងអស់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ជាតិនាថ្ងៃ៧មករាឆ្នាំ១៩៧៩។
ឯកឧត្តមបានបញ្ជាក់ថា រយ:ពេល៤០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែបានលើកស្ទួយនារីជានិច្ច ដោយមានសិទ្ធស្មើមុខស្មើមាត់ដូចបុរស់ដែរ ។ ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់តែងតែមានស្រ្តីចូលរួមជាថ្នាក់ដឹកនាំមួយចំនួនធំផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។