ជនបរទេស ៨២​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តកោះកុង ចាប់ខ្លួន​

​កោះកុង​៖ កាលពី​រសៀល ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​អធិការដ្ឋាន សហការ​ជាមួយ​ផែន​អន្តោប្រវេសន៍​ខេត្ត កម្លាំង​ប្រឆាំង​ការជួញដូរ កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន អាជ្ញាធរ និង​មានការ​សម្របសម្រួល​ដោយ​លោក ឃុន ភឿន ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​ស្នាក់នៅ​សណ្ឋាគារ ថា​ន់ តា​យ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ដោយ​ឃាត់ខ្លួន​សង្ស័យ​ជាង ៨០​នាក់​។

​របាយការណ៍​ពី​សមត្ថកិច្ច បញ្ជាក់ថា ការត្រួតពិនិត្យ​នេះ ឃើញ​មាន​ជនបរទេស​ស្នាក់នៅ​ចំនួន ៨២​នាក់ (​ស្រី​២៨​នាក់​) មាន​០៣​សញ្ជាតិ រួមមាន ដូចខាងក្រោម​៖
១.​សញ្ជាតិ ឥណ្ឌូនេស៊ី​មាន​ចំនួន ៧១​នាក់ (​ស្រី​២៥​នាក់​)
២.​សញ្ជាតិ ចិន​មាន​ចំនួន​០២​នាក់
៣.​សញ្ជាតិ វៀតណាម​មាន​ចំនួន ០៩​នាក់ (​ស្រី​០៣​នាក់​)​។ ក្នុងនោះ​មាន​លិខិតឆ្លងដែន​ចំនួន ៧៥​នាក់ (​ស្រី​២៧​នាក់​) គ្មាន​លិខិតឆ្លងដែន​ចំនួន ០៥​នាក់ (​ស្រី​០១​នាក់​) លិខិតឆ្លងដែន​ហួស​សុពលភាព​ទិដ្ឋាកា​ចំនួន ០២​នាក់​។​

​ករណីនេះ ជនបរទេស​ដែល​គ្មាន​លិខិតឆ្លងដែន និង​ហួស​សុពលភាព​ទិដ្ឋាកា ត្រូវបាន​ប​ញ្ជូ​ល​ទៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី ដើម្បី​ចាក់​ការបន្ត​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close