កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​១១​នាក់ និង​ជាសះស្បើយ ៨​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការបន្ត​រកឃើញ អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​១១​នាក់ និង​ជាសះស្បើយ​ចំនួន ៨​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩៖ សរុប​ចំនួន​១៣៧,៨២៤​នាក់​, អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤,៦៨២​នាក់​, ស្លាប់​សរុប​ចំនួន ៣,០៥៦​នាក់​។​

​គិត​ត្រឹម​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ១៥,១៩០,៣៩៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close