គុយបា រង​ការវាយប្រហារ​ដោយ​ព្យុះ​កំណាច ពលរដ្ឋ​ជាច្រើន​រង​ផលប៉ះពាល់​រដ្ឋ​

​មន្ត្រី​គុយបា​នៅ​ថ្ងៃទី ២៨​ខែកញ្ញា បានប្រកាសថា ប្រព័ន្ធ​អគ្គិសនី​នៅក្នុង​ប្រទេស​នេះ​បាន​ដាច់​ទាំងស្រុង ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​ធ្លាក់​ក្នុង​ភាព​ង​ងិ​ត ក្រោយ​ព្យុះ​វាយប្រហារ​ចូលក្នុង​ប្រទេស​នេះ​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា ព្យុះ​ឈ្មោះ Lan បាន​ចូលដល់​ដីគោក ខេត្ត Pinar del Rio ភាគ​ខាងលិច​ប្រទេស​គុយបា នា​ព្រឹក​ថ្ងៃទី ២៧​ខែកញ្ញា បង្ខំ​ឲ្យ​មន្ត្រី​គ្រប់គ្រង​បណ្តាញ​អគ្គិសនី​ត្រូវ​បិទ​ដើម្បី​បញ្ចៀស​ហេតុ​ការ​អាក្រក់​កើតឡើង​។ ជាមួយគ្នានេះ​ក៏បាន​ជម្លៀស​ពលរដ្ឋ​ប្រមាណ​៤​ម៉ឺន​នាក់​ទៅកាន់​តំបន់​មាន​សុវត្ថិភាព​ផងដែរ​។ មន្ត្រី​ក្នុង​តំបន់​ក៏បាន​រៀបចំ​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​ចំនួន​៥៥​កន្លែង​ផងដែរ​។​

​ព្យុះ ឡាន មាន​ល្បឿន​ខ្យល់​ដល់​ទៅ ២០៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន ហើយ​មាន​មនុស្ស​២​នាក់​ស្លាប់ ។ សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២៨ ខែកញ្ញា បាន​ដកស្រង់​សម្តី​លោក Lazaro Guerra ជា​នាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន Electric Union of Cuba ដែល​បានឱ្យដឹងថា បញ្ហា​គាំង​ដំណើរការ​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី គឺ​បង្ក​ឡើយ​ដោយ​ព្យុះ​ហឺ​រី​ខិ​ន អ៉ី​អេ​ន ដែល​បាន​បង្ក​ការខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​។​

​លោក Lazaro Guerra បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ប្រព័ន្ធ​ផ្គត់ផ្គង់ អគ្គិសនី​កំពុងដំណើរការ​នៅក្រោម​លក្ខខណ្ឌ​ដ៏​ស្មុគស្មាញ ក្រោយ​រង​ការវាយប្រហារ​ដោយ​ព្យុះ​ហឺ​រី​ខិ​ន អ៉ី​អេ​ន​…​ហើយ​បច្ចុប្បន្ន​មានការ​ដាច់​ចរន្តអគ្គិសនី​នៅតាម​ផ្នែក​ជាច្រើន​នៃ​ប្រទេស​»​។ លោក​បន្ថែមថា ក្រុមហ៊ុន​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដើម្បី​អាច​ផ្គត់ផ្គង់​អគ្គិសនី​ឡើងវិញ​បានឱ្យ​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ព្យុះ​ហឺ​រី​ខិ​ន អ៉ី​អេ​ន​ដែលជា​ព្យុះ​ហឺ​រី​ខិ​ន​កម្រិត​ទី​៣ ត្រូវបាន​គេ​រំពឹងថា​នឹង​បក់បោក​ក្នុង​ល្បឿន​ខ្យល់ ២០៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​នាំមក​ជាមួយ​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ ទៅកាន់​តំបន់​Tampa នៃ​ឈូង​សមុទ្រ​រដ្ឋ​ផ្លរីដា នៅ​ព្រឹក​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ (​ម៉ោង​ក្នុង​តំបន់​)៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close