ក្រសាំង​ស៊ី​ផ្លែ មាន​អត្ថប្រយោជន៍ ២​បែប ជា​គ្រឿងទេស និង​ឱសថ​!

​ក្រសាំង​ស៊ី​ផ្លែ (wood apply tree) ដើម​មាន​កម្ពស់​៦-២០​ម មាន​បន្លា​រឹង​ប្រវែង ៨​ស​.​ម ដុះ​នៅលើ​ស្ទើរតែ​គ្រប់ផ្នែក​នីមួយៗ​នៃ​ដើម តែមាន​មែក​ខ្លះ​គ្មាន​បន្លា​ទេ​។ ស្លឹក​រួម​ស្និត​សេស (odd-pinnate leaf) កូន​ស្លឹក​មាន​ចំនួន​៣-៤​គូរ គ្មាន​ទង (petiolule) ឬ​អាចមាន​ទង​ខ្លីៗ​។

ផ្កា​ចេញ​ជាប​ញ្ចុំ​តាម​គល់ ឬ​ចុង​មែក មាន​ពណ៌​ស និង​លឿងខ្ចី មាន​ត្របក​ផ្លា ៤-៦(sepals) ស្រទាប់ផ្កា ៤-៦(petals) ពណ៌​ស កេសរ​ឈ្មោល ១៦-២០​ពណ៌​ស វែង​ស្មើនឹង​ស្រទាប់ផ្កា ហើយ​មាន​ទង​ជាប់​គ្នា​នៅ​បាត​។ ផ្លែ​រាង​ដុំ​មូល (globose) មាន​អង្គត់​ផ្ចិត ៤-៨​ស​.​ម​។ សម្បក​ផ្លែ (pericarp) រឹង​មាន​ពណ៌​បៃតងចាស់ និង​មាន​គ្រាប់​ច្រើន​។ ផ្កា​មាន​ក្លឹ​ន​ក្រអូប​ប្រហើរ និង​ចេញ​ផ្លែ​នៅក្នុង​ខែមីនា​-​កក្កដា​។

​ជាទូទៅ​ក្រសាំង​ស៊ី​ផ្លែ ដុះ​នៅតាម​ដី​ពុំ​សូវ​មាន​ជីជាតិ នៅតាម​ទីជនបទ​។​
​ការប្រើប្រាស់​បាន ២​បែប ជា​គ្រឿងទេស និង​ឱសថ​៖
_​គ្រឿងទេស ផ្កា​នឹង​ស្លឹក​ខ្ចី​ធ្វើជា​អន្លក់​ទឹកគ្រឿង និង​សម្លកកូរ​។ ផ្លែ​ធ្វើជា​សម្លម្ជូរគ្រឿង ប្រហុក​កប់​។​
_ ឱសថ សម្បក​ដើម​ជំនួយ​សរសៃ​ពោះ​ស្ត្រី​ទើប​ឆ្លងទន្លេ ទាស់សរសៃ ហើមពោះ និង​ផ្តាសាយ​៕

​ប្រភព​៖ ក្រសួងបរិស្ថាន​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close