គម្រោង​វិនិយោគ​ថ្មីៗ ១២​ទៀត សរុប​ទុនវិនិយោគ​ជាង ១០៦​លាន​ដុល្លារ ត្រូវបាន​អនុម័ត​ឲ្យ​ដំណើរការ​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទើបតែ​អនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​១២​ទៀត សរុប​ទុនវិនិយោគ ១០៦.១​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​រាប់ពាន់​កន្លែង​ផងដែរ​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១៖ ORIENDA INTERNATIONAL HOSPITAL CO., LTD គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​អន្តរជាតិ ចំនួន ១១៧​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​ដួង​ងៀប​២ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ចំនួន ២១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៧៨​កន្លែង​។​

២៖ NEW WORLD HEART & VASCULAR HOSPITAL CO., LTD គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​បេះដូង និង​សរសៃឈាម ចំនួន ៣០០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ ១៩៣៤ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ចំនួន ២០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤៨​កន្លែង​។​

៣៖ TRY PHEAP KOH TUNSAY RESORTS CO., LTD គម្រោង​អភិវឌ្ឍន៍​កោះត្បាល់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ក្នុង​ទុនវិនិយោគ​ចំនួន​១៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១០៥​កន្លែង​។​

៤៖ GLOBAL PASS BIOTECHNOLOGY CO., LTD គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៧.២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៣២​កន្លែង​។​

៥៖ YURA HARNESS (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ខ្សែ​គ្រឿង​អេឡិចត្រូនិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​ធ្នង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៦.៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥១៤​កន្លែង​។​

៦៖ RISE STEADY FOOTWEAR MATERIAL (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​សែន ឃុំ​សូ​ទិ​ប ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ក្នុង​ទុនវិនិយោគ​ប្រមាណ ៦.៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៤៨​កន្លែង​។​

៧៖ TWHQ GARMENTS CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៨ ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៩៥៨​កន្លែង​។​

៨៖ COBEST (CAMBODIA) FIRST GARMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៦៥០​កន្លែង​។​

៩- “HOME STYLE LIVING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម និង​ពូក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត​, ខេត្តស្វាយរៀង​, ក្នុង​ទុនវិនិយោគ​ចំនួន ៦,៦ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៣៨០​កន្លែង​។​

១០- “MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុនវិនិយោគ​ចំនួន ៦,៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨៥០​កន្លែង​។​

១១- “GREEN LINK ELECTRIC CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក​, ខេត្តស្វាយរៀង​, ក្នុង​ទុនវិនិយោគ​ចំនួន ៥,៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១.៥០០​កន្លែង​។​

១២- “RAINBOW LIGHTING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង អំពូល​ភ្លើង​លម្អរ និង​គ្រឿង​បង្គុំ​អំពូល​ភ្លើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក​, ខេត្តស្វាយរៀង​, ក្នុង​ទុនវិនិយោគ​ចំនួន ៥,៣ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៧០​កន្លែង​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close