អំពើហិង្សា​កើនឡើង​ខ្ពស់​ដោយ​បាតុកម្ម​អូសបន្លាយ​ជាង​១០​ថ្ងៃ​នៅ​អ៊ីរ៉ង់​

​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Ebrahim Raisi បានប្រកាសថា «​ចេ​ត្ត​នា​អាក្រក់​របស់​ស្ត្រូ​វ នឹង​បរាជ័យ​»​។ បាតុកម្ម​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​រយៈពេល ៣​សប្តាហ៍​កន្លងមក ដោយ​បាតុកម្ម​បានធ្វើ​ឡើង​នៅតាម​ខេត្ត​ក្រុង​ទាំង ៣១​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​

​ក្រៅពី​ការធ្វើ​បាតុកម្ម​ក្នុងប្រទេស​អ៊ីរ៉ង់ ក៏មាន​បាតុកម្ម​កើតឡើង​នៅ​គ្រប់ទិសទី​ជុំវិញ​ពិភពលោក​នា​ថ្ងៃទី​២​ខែតុលា ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​អុ​ី​រ៉ង់ ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​ស្ត្រី​វ័យក្មេង​ម្នាក់​ក្រោយ​កម្លាំង​ប៉ូលិស​អុ​ី​រ៉ង់​ចាប់ឃុំខ្លួន​។​

​កាលពី​ខែកញ្ញា ស្ត្រី​វ័យ​២២​ឆ្នាំឈ្មោះ Mahsa Amini បាន​ស្លាប់​ក្រោយពេល​កម្លាំង​ប៉ូលិស​សីលធម៌​អុ​ី​រ៉ង់​ចាប់ឃុំខ្លួន ដោយ​ចោទប្រកាន់​ពីបទ​បំពាន​ច្បាប់​អ៊ិ​ស្លាម Sharia ដោយសារតែ​ស្ត្រី​រូបនោះ​មិន​ពាក់​កន្សែង​ក្បាល​។​
​នាង Mahsa Amini ជាមួយ​គ្រួសារ​បានធ្វើ​ដំណើរ​ទេស​ចរណ៍ នៅ​ខេត្ត Kurdistan ភាគ​ខាងលិច​ប្រទេស​អុ​ី​រ៉ង់ ក៏ដូចជា​សួរសុខទុក្ខ សាច់ញាតិ ក៏ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ដោយសារតែ​មិន​គោរព​តាមច្បាប់​ស្លៀកពាក់​របស់​ស្ត្រី​នៅក្នុង​ប្រទេស​នេះ​។ នាង​បាន​ស្លាប់​នៅក្នុងពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នាង Mahsa Amini ត្រូវបាន​ប៉ូលិស​ធ្វើ​ទារុណកម្ម​នៅពេល​បញ្ជូន​តាម​រថយន្ត ។​

​ហេតុការណ៍​ខាងលើ​កើតឡើង ក្រោយពេល​ប្រធានាធិបតី​អុ​ី​រ៉ង់ Iran Ebrahim Raisi បានចេញ​ច្បាប់​កាត់បន្ថយ​សិទ្ធិអំណាច​របស់​ស្ត្រី ពិសេស​គឺពាក់ព័ន្ធ​នឹង​ការ​ស្លៀកពាក់​តាមបែប​ប្រពៃណី ។ អុ​ី​រ៉ង់​បានស្នើ​ដល់​ស្ត្រី​ទាំងអស់​ត្រូវ​ពាក់​ស្បៃ​លើ​ក្បាល​ចាប់តាំងពី​បដិវត្តន៍​អ៊ិ​ស្លាម​អុ​ី​រ៉ង់​នៅ​ឆ្នាំ​១៩៧៩​មក​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close