ដំណឹង​ល្អ​! រដ្ឋបាល​ជលផល ថតរូប​កូន​ផ្សោត​ទន្លេមេគង្គ មួយ​ក្បាល​ទៀត​

​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២២ ហើយ​បាន​បញ្ជាក់ថា​វា​ជា​កូន​ទី​ប្រាំមួយ​ដែល​ត្រូវបាន​កត់ត្រា​នៅ​ឆ្នាំនេះ​។ កូន​ផ្សោត​ថ្មី​មួយ​ក្បាល​នេះ​មាន​អាយុ​ប្រហែល ២​សប្តាហ៍ បាន​ប្រទះឃើញ​ហែល​ជាមួយ​សត្វ​ផ្សោត​ពេញវ័យ​ចំនួន​៤​ក្បាល​ផ្សេងទៀត ខណៈដែល ក្រុម ការងារ កំពុង ចុះ​សិក្សា​ស្រាវជ្រាវ​អំពី ចំនួន សត្វ ផ្សោត ក្នុង​តំបន់​ទីជម្រក​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​អ​ង្ល​ង់​កាំ​ពី​នៃ​ខ្សែទឹក​ខាងលើ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​។

​គួរ​រំលឹក​ផងដែរ​ថា កូន​សត្វ​ផ្សោត​ចំនួន​ប្រាំមួយ​ក្បាល​ត្រូវបាន​កត់ត្រា​កាលពី​ឆ្នាំ​២០២១​។ សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត ដែល​នេះ​ជា​ចំណាត់ថ្នាក់​នៃ​ប្រភេទ​គំរាមកំហែង​ខ្ពស់បំផុត​ជា​សកល​សម្រាប់​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។ សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៨៩ ក្បាល (២០២០) ដែល​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​កម្ពុជា​។

​រដ្ឋបាល​ជលផល និង​អង្គការ WWF និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​កាន់តែខ្លាំង​ក្លា​ជាង​មុន​ក្នុង​ការការពារ​តំបន់​ដែលជា​ទីជម្រក​សត្វ​ផ្សោត ខណៈពេល​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ជលផល និង​វិធានការ​អភិរក្ស​សត្វ​ផ្សោត​នៅ​ទូទាំង​ទីជម្រក​សត្វ​ផ្សោត​ទាំងមូល​តាម​ដង​ទន្លេមេគង្គ​ចាប់ពី​ខេត្តក្រចេះ រហូតដល់​ខេត្តស្ទឹងត្រែង​។ សកម្មភាព​ទាំងនេះ​នឹង​ធ្វើឡើង​តាមរយៈ​ការ​ល្បាត​ជាប្រចាំ​របស់​ឆ្មាំ​ទន្លេ និង​ការចូលរួម​របស់​សហ​គម​ន៍​នេសាទ​ក្នុង​កម្មវិធី​អភិវឌ្ឍ​ជីវភាព​មូលដ្ឋាន និង​ចូលរួម​ក្នុងការ​អភិរក្ស​សត្វ​ផ្សោត និង​ពពួក​ត្រី​មេ​ពូជ​ដោយ​បញ្ឈប់​អោយបាន​នូវ​ការនេសាទ​ខុសច្បាប់ ជាពិសេស​ប​ញ្ឍ​ប់​ការប្រើប្រាស់​មង​នេសាទ ឧបករណ៍​ឆក់ និង​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​ហាមប្រាម​ដោយ​ច្បាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close