កុមារ​ជាង ៣០​នាក់ បាន​ស្លាប់ នៅក្នុង​គ្រោះមហន្តរាយ នៅ​ពហុ​កីឡដ្ឋាន ប្រទេស​ឥណ្ឌូនេស៊ី

​ម៉ា​ឡាង​៖ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី ៣ ខែតុលា ថា យ៉ាងហោចណាស់​មាន​កុមារ ៣២​នាក់​បាន​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​ក្នុង​កីឡដ្ឋាន​របស់​ប្រទេស​ឥណ្ឌូនេស៊ី នាពេល​ថ្មីៗ​នេះ​។​

​សោកនាដកម្ម​កាល​ពីយ​ប់​ថ្ងៃ​សៅរ៍ នៅក្នុង​ទីក្រុង​ម៉ា​ឡាង បានធ្វើឱ្យ​មនុស្ស​សរុប​ចំនួន ១២៥​នាក់​បាន​ស្លាប់ និង ៣២៣​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ក្រុមមន្ត្រី​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ក្នុង​ពហុកីឡាដ្ឋាន​វេច​ខ្ចប់​ដើម្បី​ទប់ស្កាត់​ការ​លុកលុយ ក្នុង​ទីលាន​ដែល​បង្កឱ្យមាន​ការរត់​ជាន់គ្នា​។

​មន្ត្រី​ម្នា​ក់នៅ​ក្រសួង​ផ្តល់​សិទ្ធិអំណាច​ស្ត្រី និង​ការពារ​កុមារ លោក Nahar បាន​និយាយថា “​តាម​ទិន្នន័យ​ចុងក្រោយ​បំផុត​ដែល​យើង​ទទួលបាន ក្នុងចំណោម​មនុស្ស ១២៥​នាក់​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នោះ ៣២​នាក់​ជា​កុមារ ។

​ជាមួយគ្នានេះ រដ្ឋមន្ត្រី​សន្តិសុខ​ឥណ្ឌូណេស៊ី Mahfud M D បានប្រកាសថា ក្រុមការងារ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស៊ើបអង្កេត និង​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​ចំពោះ​អ្នកណា​ដែល​ត្រូវបាន​រកឃើញថា​ជា​អ្នកទទួលខុសត្រូវ​។

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បាន​ស្នើឱ្យ​(​ប៉ូលីស​) បង្ហាញ​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម និង​ចាត់វិធានការ​ប្រឆាំងនឹង​ពួកគេ ហើយ​យើង​ក៏​សង្ឃឹមថា ប៉ូលីស​នឹង​វាយតម្លៃ​នីតិវិធី​សន្តិសុខ របស់​ពួកគេ​” ។

​មេ​នគរបាល​ប្រចាំ​មូលដ្ឋាន ស្ថិតនៅ​ទីក្រុង​ម៉ា​ឡាង ត្រូវបាន​បណ្តេញ​ចេញពី​តំណែង ក្រោយពេល​រយៈពេល​ប៉ុន្មាន​ម៉ោង នៃ​ការ​សុន្ទរកថា​របស់​រដ្ឋមន្ត្រី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close