សង្គមទូតខ្មែរប្រចាំប្រទេសថៃថា មានអ្នកទោសវៀតណាម ចង់ផ្ទេរការឃុំខ្លួនពីស្រុកថៃ មកកម្ពុជា
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃម្សិលមិញថា កន្លងមកនេះ មានអ្នកទោសខ្លះជាជនជាតិវៀតណាម បានសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា។
ករណីនេះ ស្ថានទូតបានបញ្ជាក់ថា ស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះស្ថានទូតត្រូវទៅមើលអ្នកទោសនោះគាត់សញ្ញាតិអ្វីពិតប្រាកដ ព្រោះស្ថានទូតអាចដោះស្រាយបានលុះត្រាតែអ្នកទោសនោះជាជនជាតិខ្មែរ។
តាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាបានឲ្យដឹងថា បញ្ហាផ្ទេរទណ្ឌិត គឺត្រូវអនុវត្តតាមកិច្ចព្រមព្រៀងស្តីពគារផ្លាស់ប្តូរអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយក្នុងនោះ ១-បទល្មើសដែលអាចផ្ទេរអ្នកទោសបាន លុះត្រាបទល្មើសនោះត្រូវជាប់ពន្ធនាគារចាប់ពីមួយឆ្នាំឡើងទៅ, ២-ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាទណ្ឌិតនោះត្រូវជាប់ទោស ២/៣ នៃទោសរួម និង ៣-ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាសាម៉ីខ្លួនស្នើសុំជាលាយលក្ខអក្សរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។