នយោបាយឯកសារចំនួន៦ត្រូវបានចុះហត្ថលេខាអំឡុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅវៀតណាម
ឯកសារសំខាន់ចំនួន៦ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ អំឡុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅប្រទេសវៀតណាម។
អនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ដែលត្រូវបានចុះហត្ថលេខានោះរួមមាន៖
១) អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំពីឆ្នាំ២០១៨-២០២៥។
២) វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨)
៣)វិសោធនកម្ម កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩)
៤)កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា វៀតណាម
៥)កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក
និង ៦)កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។