“​យានយន្ត​គ្រប់​ប្រភេទ មិនត្រូវ​បើកបរ​បញ្ច្រាសទិស​ចរាច​រណ៍​ជាដាច់ខាត​”

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បាន​ជ្រាបថា នៅ​គ្រប់​ស្ថានភាព​ផ្លូវ ជាពិសេស​ផ្លូវ​ល្បឿន​លឿន គឺ​មិន​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ​បើកបរ​បញ្ច្រាសទិស​ចរាច​រណ៍​ឡើយ​។​

​សូមបញ្ជាក់​ផងដែរ​ថា​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​របារ​ខណ្ឌ​ចែក​ទិស​ចរាចរណ៍ និង​មាន​គន្លង​ច្បាស់លាស់ និង​មិន​អនុញ្ញាត​ឱ្យមាន​ការឆ្លង​កាត់ និង​បត់​ត្រលប់​ក្រោយ​ឡើយ​។ ក្នុងករណី​បត់​ត្រឡប់ក្រោយ​លើផ្លូវ​ល្បឿន​លឿន ដាច់ខាត​អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ច្រកចេញ​-​ចូល តាម​ស្ថានីយ​ទាំង​៨​ទីតាំង ដើម្បី​បត់​ត្រឡប់ក្រោយ​។​

​ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នកបើកបរ​គ្រប់រូប​នឹងចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សេចក្ដីណែនាំ ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ​ក្នុងការ​ធ្វើដំណើរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close