ចូលឆ្នាំ​ចិន ត្រូវបាន​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ទទួលស្គាល់​ជា​ថ្ងៃបុណ្យ​ជាតិ​របស់​រដ្ឋ​

​យើង​តែងតែ​ហៅចូល​ឆ្នាំ​ចិន តាមពិត​មាន​ប្រទេស​ជាច្រើន ចូលឆ្នាំ​នៅក្នុង​ពេលវេលា​តែមួយ​ដូចគ្នា មានដូចជា​វៀតណាម សិង្ហ​បុរី ជប៉ុន កូរ៉េខាងត្បូង ខាងជើង …​។ ក្នុងពេល​នេះដែរ រដ្ឋ​កាលីហ្វ័រ​នីញ៉ា មាន​ពលរដ្ឋ​អាស៊ី​រស់​ច្រើន ទើប​សម្រេច​ចេញ​ច្បាប់ឈប់​សម្រាក់​ថ្ងៃ​ចូលឆ្នាំ​ចិន​។​

​អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា លោក Gavin Newsom បាន​ចុះហត្ថលេខា​លើ​ច្បាប់​ទទួលស្គាល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​បណ្តា​ប្រទេស​តំបន់​អាស៊ី ដែល​តែងតែ​ហៅថា​«​ចូលឆ្នាំ​ចិន​» ជា​ថ្ងៃបុណ្យ​របស់​រដ្ឋ ហើយ​ពលរដ្ឋ​នឹង​បាន​ឈប់សម្រាក​នៅក្នុង​ថ្ងៃនេះ​។​

​សេចក្តីព្រាងច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា Evan Low ទទួលបាន​ការឯកភាព​ពី​សភា​នៃ​រដ្ឋ កាលីហ្វ័រ​នីញ៉ា ហើយ​ត្រូវបាន​អភិបាលរដ្ឋ Newsom បាន​ចុះហត្ថលេខា​ជា​ច្បាប់​នៅវេលា​ម៉ោង ០០ ថ្ងៃទី​៣០​ខែកញ្ញា ។​
​ច្បាប់​ថ្មី​អនុញ្ញាតឱ្យ​មន្ត្រី​ទាំងអស់​នៅក្នុង​រដ្ឋ​នេះ​អាច​ឈប់សម្រាក​៨​ម៉ោង​ក្នុង​រយៈពេល ៨​ម៉ោង​ដើម្បី​ចូលរួម​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ដោយ​មិនចាំបាច់​សុំច្បាប់​សម្រាក​នោះឡើយ​។​

ជាមួយនឹង​ច្បាប់​ថ្មី​ខាងលើ រដ្ឋ​កាលីហ្វ័រ​នីញ៉ា​មាន​ថ្ងៃបុណ្យ​៣​ដែល​រដ្ឋ​នេះ​ទទួលស្គាល់ ក្នុងនោះ​មាន​ថ្ងៃបុណ្យ Juneteenth (​ថ្ងៃ​ប្រកាស​ផ្តល់​សេរីភាព​ដល់​ទាសករ​ស្បែក​ខ្មៅ​ថ្ងៃទី​១៩​ខែមិថុនា​) និង​ថ្ងៃទី​២៤​ខែមេសា ជា​ថ្ងៃ​រំលឹក​ដល់​ជនជាតិ​ដើមកំណើត Armenia ដែល​ត្រូវ របប Ottoman នៅ​ប្រទេស​តួ​ក​គី​សម្លាប់ និង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close