កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦នាក់ និងជាសះស្បើយ១០នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ និងជាសះស្បើយចំនួន១០នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣ម៉ឺន៧ពាន់៩១២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣ម៉ឺន៤ពាន់៧៨៦នាក់, ស្លាប់សរុបចំនួន ៣ពាន់០៥៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។