ព្រះមហាក្សត្រថៃ នឹងយាងទៅសួរសុខទុក្ខជនរងគ្រោះ ក្នុងការសម្លាប់រង្គាល នៅណងប៊ូ ឡាំភូ
ព្រះមហាក្សត្រថៃ និងព្រះមហាក្សត្រី នឹងយាងទៅសួរសុខទុក្ខអ្នករងរបួសនៅក្នុងការសម្លាប់រង្គាល នៅខេត្ត ណងប៊ូ ឡាំភូ (Nong Bua Lamphu) នៅថ្ងៃសុក្រនេះ។ ព្រះមហាក្សត្រត្រូវបានរំពឹងថា នឹងយាងទៅដល់អាកាសយានដ្ឋាន Udon Thani នៅពេលល្ងាចថ្ងៃទី៧ តុលានេះ មុនពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Nong Bua Lamphu និង Udon Thani ។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានក្រុមប្រឹក្សាឯកជន និងជាអតីតនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ Surayud Chulanont បានទៅដល់ទីក្រុង Nong Bua Lamphu ដើម្បីសួរសុខទុក្ខអ្នករបួស និងត្រួតពិនិត្យប្រតិបត្តិការ។ លោកបានមានប្រសាសន៍ថា ព្រះមហាក្សត្រនឹងផ្តល់ការឧបត្ថម្ភដល់ជនរងគ្រោះទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល និងសហគ្រាសរដ្ឋ គោរពទង់ជាតិនៅពាក់កណ្តាលដើមនៅថ្ងៃសុក្រ។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រី Prayut បានសម្តែងការសោកស្ដាយជាខ្លាំងចំពោះឧប្បត្តិហេតុនេះ ហើយបានស្នើឱ្យប្រជាជនថៃជួយគ្នាទៅវិញទៅមក ដើម្បីពួកគេអាចទ្រាំទ្រនឹងពេលវេលានៃការបាត់បង់ និងភាពឃោរឃៅជាមួយគ្នា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។