សង្គមសមត្ថកិច្ចឡោមព័ទ្ធផ្ទះវីឡាមួយស្ថិតក្នុងស្រុកស្រអំបិល រុករកឃើញឈើប្រណីត៣៣ដុំ
កាលពីថ្ងៃទី៧ ខែធ្នូ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១០នាក់ បានចុះព័ទ្ធផ្ទះវីឡាដែលទើបសាងសង់ថ្មីមួយកន្លែងត្រង់ចំនុចស្ពានទី២ ស្ថិតក្នុងភូមិស្រែត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោយពីមានសេចក្តីរាយការណ៍ពីបទល្មើសព្រៃឈើ។
បើតាមការឲ្យដឹងពីមន្ត្រីបរិស្ថានថា ដំបូងឡើយកម្លាំងបានតាមរថយន្តដឹកឈើចេញពីចំនុចក្រុមហ៊ុនចិន ឆ្លងកាត់តាមស្រុកបូទុមសាគរ ចូលមកស្រុកស្រែអំបិល ហើយក៏បានចូលមកផ្ទះវិឡាខាងលើតែម្តង។
ប្រភពខាងលើបានបន្តថា ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានរកឃើញឈើប្រភេទនាងនួន និងធ្នង់ ចំនួន៣៣ដុំ ពីក្នុងផ្ទះវីឡាខាងលើដែលមានម្ចាស់ឈ្មោះ ជាង សុង ភេទប្រុស អាយុ៦៣ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ចំពោះវត្ថុតាងដែលជាឈើប្រណិតដែលកម្លាំងបានធ្វើការដកហូត ត្រូវបានបញ្ជូនទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តកោះកុង ចំណែក លោក ជាង បានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ហៅទៅធ្វើការសាកសួរបន្ថែមនៅសាលាដំបូងខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។