លោក ឌិត ទីណា អាច​នឹង​ក្លាយ​ជា​រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំនួស​លោក វេង សាខុន ដែលត្រូវដក​តំណែង

ទីបំផុត​ទៅ​បន្តិច​ទៀត​នេះ នឹង​មានការ​តែងតាំង​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទថ្មី ក្រោយ​ពីមានការ​ដក​លោក វេង សាខុន ចេញពីតំណែង​កាលពីថ្ងៃទី៨ ខែតុលា កន្លងទៅថ្មីៗនេះ។

សំណើពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលដាក់លោក ឌិត ទីណា ជាបេក្ខភាពរដ្ឋមន្ត្រីកសិកម្មនេះ បានទៅដល់ដៃរដ្ឋសភាហើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើលោក ឌិត ទីណា នាថ្ងៃទី១៣ តុលា ឆ្នាំ២០២២ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close