លោក វេង សាខុន នឹងត្រូវតែងតាំងជា​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី

នៅ​ក្នុង​ឱកាសចែកសញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ PPIU នៅព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​បានធ្វើការ​បញ្ជាក់ថា ការ​បញ្ចប់មុខ​តំណែង​លោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​មានអ្វីធ្ងន់ធ្ងរនោះទេ ពោលគឺ​គ្រាន់តែរដ្ឋមន្រ្តីរូបនោះ​មិន​បានធ្វើដូចអ្វី​ដែលសម្តេចចង់បានតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ សម្តេចបានបញ្ជាក់ថា សម្តេច​បានទូល​ទៅ​ព្រះមហាក្សត្រ​រួចហើយ ដោយ​ធ្វើការ​តែងតាំង​លោក វេង សាខុន ជា​រដ្ឋមន្រ្តី ប្រតិភូអម​នាយករដ្ឋមន្រ្តី។

បើតាមសម្តេចតេជោ លោក វេង សាខុន មាន​ចំណេះដឹង និង​មានសមត្ថភាព ប៉ុន្តែ​សម្តេច​ចង់​ឲ្យ​វិស័យ​កសិកម្ម​របស់កម្ពុជាមានការ​អភិវឌ្ឍន៍ និង​ជឿនលឿន​ទៅ​មុខ​ទៀត ទើប​ជាមានការ​ផ្លាស់ប្តូរ​រដ្ឋមន្រ្តីក្រសួងមួយនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close