កម្ពុជា នឹងបន្តធ្លាក់ភ្លៀង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ចាប់ពីថ្ងៃទី១២-១៨ ខែតុលា ឆ្នាំ២០២២!
ក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែតុលា ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។លើកលែងតែប៉ែក ខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើ ចុងខាងត្បូងនៃដីសណ្ដមេគង្គ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C
– បណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងក្នុងកំរិតតិច ។ ដោយឡែករាជធានី និងបណ្ត ខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកំរិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។
២-តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ C – អាចមានភ្លៀងក្នុងកំរិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។
៣-តំបន់មាត់សមុទ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C sa – សីតុណ្ហភាព អតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។