ស្លាប់ម្នាក់ ២នាក់ទៀត បាត់ខ្លួន ក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងបាក់ដី នៅភាគកណ្តាល ប្រទេសវៀតណាម
ហាណូយ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតកំពុងបាត់ខ្លួនដោយសារទឹកជំនន់ និងការរអិលបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់កណ្តាល ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។
នៅខេត្ត Quang Nam សាកសពស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់ដែលត្រូវបានជន់លិចដោយទឹកជំនន់ នៅស្រុក Nui Thanh កាលពីរសៀលថ្ងៃច័ន្ទ ត្រូវបានគេរកឃើញនៅថ្ងៃបន្ទាប់។
អាជ្ញាធរក្នុងក្រុង Tam Ky បាននិយាយថា ពួកគេកំពុងស្វែងរកបុរសម្នាក់ដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួនកាលពីយប់ថ្ងៃចន្ទ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខេត្ត Quang Nam ត្រូវបានភ្លៀងធ្លាក់រហូតដល់ទៅ ៣៥០ មីលីម៉ែត្រ។
ខេត្ត Quang Ngai ដែលនៅជិតខាងក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ ចាប់តាំងពីយប់ថ្ងៃអាទិត្យ។ តំបន់ជាច្រើននៅក្នុងស្រុកភ្នំ Son Ha និង Tra Bong ត្រូវបានជន់លិច ដោយផ្លូវ និងស្ពាននៅក្រោមទឹក ប្រហែលមួយម៉ែត្រ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
ការបាក់ដីបានកើតឡើង នៅរោងចក្រវារីអគ្គិសនី Ka Tinh ស្រុក Tra Bong វេលាម៉ោង ៦ និង៣០នាទីល្ងាច។ ក្រោយមក នៅ ថ្ងៃអង្គារ មានការបាត់កម្មករម្នាក់ ខណៈ អាជ្ញាធរមូលដ្ឋានកំពុងព្យាយាមទៅដល់កន្លែងកើតហេតុ។
ភ្លៀងធ្លាក់បានបណ្តាលមកពីការរួមបញ្ចូលគ្នានៃខ្យល់មូសុងឦសាន និងខ្យល់ត្រជាក់មកពីខាងជើង នេះបើតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍វារីសាស្ត្រឧតុនិយម។
ស្ថាប័ននេះបានព្រមានថា រហូតមកដល់ថ្ងៃអង្គារ ទឹកជំនន់ទំនងជានៅក្នុងទន្លេពីខេត្ត Ha Tinh ទៅខេត្ត Quang Ngai ជាមួយនឹងកម្រិតទឹកកើនឡើងពី ៣ ទៅ ៧ ម៉ែត្រនៅផ្នែកខាងលើ និងពី ១ ទៅ ៣ ម៉ែត្រពីខាងក្រោម។ គេបានព្រមានថា ទឹកជំនន់ និងការបាក់ដីគួរត្រូវបានរំពឹងទុកបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។