ចំនួន​អ្នកស្លាប់ កើនឡើង​លើសពី ១០០​នាក់ ដោយសារ​ខ្យល់ព្យុះសង្ឃរា Ian នៅក្នុង​រដ្ឋ​ផ្លរីដា​

​ផ្លរីដា​៖ មន្ត្រី​បាន​និយាយថា ចំនួន​អ្នកស្លាប់​ដោយសារ​ខ្យល់ព្យុះសង្ឃរា អ៊ី​អិន (Ian) ដែលជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​មិន​ធ្លាប់​វាយប្រហារ​សហរដ្ឋអាមេរិក បាន​កើនឡើង​លើសពី ១០០​នាក់​នៅក្នុង​រដ្ឋ ផ្លរីដា (Florida) គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១០ ខែតុលា ឆ្នាំ​២០២២​។​

​ផ្ទះ ភោជនីយដ្ឋាន និង​អាជីវកម្ម​ត្រូវបាន​បំ​ផ្លិត​បំផ្លាញ​ធ្ងន់ធ្ងរ នៅពេល​ព្យុះសង្ឃរា អ៊ី​អិន ជា​ព្យុះសង្ឃរា​ប្រភេទ​ទី ៤ ដ៏​ខ្លាំង វាយប្រហារ កាលពី​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០២២​។​
​គណៈកម្មការ​ពិនិត្យ​សុខភាព រដ្ឋ​ផ្លរីដា បានបញ្ជាក់​នៅក្នុង​របា​យ​ការណ៍​ចុងក្រោយ​របស់ខ្លួន​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ខ្យល់ព្យុះ​បាន​កើន​ឡើងដល់ ១០២​នាក់​នៅ​ទូទាំង​រដ្ឋ​មួយ​នេះ ។

​មនុស្ស ៥ នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅក្នុង​រដ្ឋ North Carolina ដែល​អភិបាលរដ្ឋ បាន​រាយការណ៍ ពីមុន​។ បន្ទាប់ពី​ការធ្លាក់​ដី Ian បាន​ឆ្លងកាត់​រដ្ឋ​ផ្លរីដា និង​ចូលទៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក មុនពេល​ធ្វើដំណើរ​ទៅកាន់​ច្រាំង​ម្តងទៀត លើក​នេះ នៅលើ​ឆ្នេរសមុទ្រ South Carolina ។​

​ក្រុមមន្ត្រី​បាន​និយាយថា វា​អាច​ចំណាយពេល​រាប់​ខែ ហើយ​ប្រហែលជា ៥០​ពាន់​លាន​ដុល្លារ ឬ​ច្រើនជាង​នេះ ដើម្បី​សាងសង់​តំបន់ឆ្នេរ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​របស់​រដ្ឋ​ផ្លរីដា​ឡើងវិញ​។ Ian គឺជា​ព្យុះ​ដ៏​សាហាវ​បំផុត​មួយ​ដែល​បាន​វាយប្រហារ​សហរដ្ឋអាមេរិក​ក្នុង​សតវត្សរ៍​នេះ​។​

​ក្នុង​ឆ្នាំ​២០០៥ ព្យុះសង្ឃរា Katrina បាន​បោកបក់​នៅតាម​បណ្តោយ​ឆ្នេរ​ឈូង​សមុទ្រ​សហរដ្ឋអាមេរិក ដោយបាន​បំផ្លិចបំផ្លាញ​ទីក្រុង New Orleans និង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ប្រហែល ១៨០០​នាក់ និង​ការខូចខាត​រាប់ពាន់​លាន​ដុល្លារ​។

​ព្យុះសង្ឃរា Sandy បាន​វាយលុក​ភាគ​ឦសាន​របស់​ប្រទេស​ក្នុង​ឆ្នាំ ២០១២ ដោយ​បន្សល់ទុក​នូវ​ផ្លូវ​នៃ​ការបំផ្លិចបំផ្លាញ និង​មនុស្ស​ប្រហែល ១២០​នាក់​បាន​ស្លាប់​។

​ព្យុះ Irma ក្នុង​ឆ្នាំ​២០១៧ បាន​បណ្តាលឱ្យ​អ្នកស្លាប់​ដោយសារ​ខ្យល់ព្យុះ​ប្រហែល ១២០​នាក់​នៅពេលដែល​វា​បាន​វាយប្រហារ​ភាគ​អាគ្នេយ៍​របស់​សហរដ្ឋអាមេរិក​ភ្លាមៗ បន្ទាប់ពី​ព្យុះ Hurricane Harvey បាន​វាយលុក​រដ្ឋ​តិច​សាស់ ដោយបាន​សម្លាប់​មនុស្ស​រាប់សិប​នាក់​និង​បណ្តាលឱ្យមាន​ការខូចខាត​ជិត ៩៧​ពាន់​លាន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close