យានយន្ត​ជាង ១២​ម៉ឺន​គ្រឿង បាន​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ក្នុង​រយៈពេល​១០​ថ្ងៃ

​ភ្នំពេញ​៖ ដោយ​រាប់​ចាប់ពី​ថ្ងៃ​បើក​ឱ្យ​ដំណើរការ​សាកល្បង នា​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ (​ម៉ោង ៧:០០​នាទី​ព្រឹក​) ដល់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ (​ម៉ោង ២៤:០០​នាទី​យប់​) មាន​យានយន្ត​ចំនួន ១២៥.៩៩៨​គ្រឿង បានធ្វើ​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដោយបាន​ចេញចូល​តាម​ស្ថានីយ​ទាំង ០៨​ទីតាំង​។

default

​សូម​ជម្រាបជូន​ដែរ​ថា​៖ ក្នុងចំណោម​យានយន្ត​ចំនួន ១២៥.៩៩៨​គ្រឿង ដែល​បាន​ចរាចរណ៍​រយៈពេល​១០​ថ្ងៃ​កន្លងមកនេះ មាន​ករណី​ត្រូវការ ការប្រឹក្សា​យោបល់ សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ សរុប​ចំនួន ៣៧៨​ខ្សែ ដែល​បានធ្វើ​ការទាក់ទង​ទៅកាន់​លេខ​១៣៩៩​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ស្នើឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ស្វែងយល់ និង​អនុវត្តតាម​សេចក្តីណែនាំ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close