ស្លាប់​កើនឡើង​ដល់ ៥០​នាក់ ក្នុង​គ្រោះ​រអិល​បាក់​ដី នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​

កា​រ៉ា​កាស់​៖ មន្ត្រី​បាន​និយាយថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ៥០​នាក់​ហើយ ពី​ការ​រអិល​បាក់​ដី​ដ៏​បំផ្លិចបំផ្លាញ ដែល​បាន​បោកបក់​ពេញទី​ប្រជុំជន​មួយ ក្បែរ​រដ្ឋធានី Caracas​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Remigio Ceballos បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​មួយ កាលពី​ថ្ងៃទី​១៣ តុលា ដោយ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​អ្នកស្លាប់​ថា “​រហូតមកដល់​ពេលនេះ ជា​ផ្លូវការ យើង​មាន​មនុស្ស​ចំនួន ៥០ នាក់ ដែល​បាន​បាត់បង់​ជីវិត​ជា​អកុសល ហើយ (​សាកសព​របស់​ពួកគេ​) ត្រូវបាន​ប្រគល់​ទៅឱ្យ​សាច់ញាតិ​របស់​ពួកគេ​” ។​

​ភ្លៀង​ធ្លាក់​ខ្លាំង​មិនធម្មតា កាលពី​ថ្ងៃ​សៅរ៍ បាន​បណ្តាលឱ្យ​ទន្លេ​ដ៏​សំខាន់​មួយ និង​ទឹក​ហូរ​ជាច្រើន​ហូរហៀរ​នៅក្នុង​ទីក្រុង Las Tejerias ដែលជា​ទីក្រុង​ដែលមាន​មនុស្ស​ប្រហែល ៥​ម៉ឺន នាក់​បាន​តាំង​លំនៅ​នៅលើ​ភ្នំ​ក្បែរ​ទីក្រុង Caracas ។​
​ភ្លៀង​បាន​បង្កឱ្យមាន​ភក់​ហូរ​ជោក​ពេញ​រថយន្ត ផ្ទះ​អាជីវកម្ម និង​ខ្សែ​ទូរស័ព្ទ និង​បាន​រលំ​ដើមឈើ​ធំៗ ។​

​លោក Ceballos បាន​និយាយថា កម្លាំង​អ្នក​សង្គ្រោះ​ប្រហែល ៣២០០0 ត្រូវបាន​គេ​ដាក់ពង្រាយ​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ និង​សម្អាត​នៅក្នុង​ទីក្រុង​។​

​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ បាន​និយាយ​កាលពីដើម​សប្តាហ៍​ថា ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះធម្មជាតិ​ដ៏​អាក្រក់​បំផុត​របស់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ ទំនងជា​កើនឡើង​ដល់ ១០០​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close