លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីនីតិវិធី នៃការប្រឡងជ្រើសរើសមន្ត្រីនគរបាលជាតិក្របខ័ណ្ឌស្នងការដ្ឋាននគរបាលខេត្ត……!
(ខេត្តកំពត) ៖ ថ្ងៃអាទិត្យ ០២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨:០០ នាទី នាសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធី នៃការប្រឡងជ្រើសរើសមន្ត្រីនគរបាលជាតិក្របខ័ណ្ឌស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងជាប្រធានអនុគណៈកម្មការមណ្ឌលប្រឡងប្រចាំខេត្តកំពត លោកឧត្តមសេនីយ៍ទោ អៀម បូណារ័ត្ន អនុប្រធាននាយកដ្ឋានបុគ្គលិក និងលោកឧត្តសេនីយ៍ត្រី ណយ ហឿន នាយករងសាលាមធ្យមបច្ចេកទេសបណ្ឌិតសភានគរបាលជាតិ ។ ក្នុងកិច្ចប្រជុំនេះ ក៏មានសមាសភាពអញ្ជើញចូលរួមពីសំណាក់មន្ត្រីនគរបាលចំនួន ៥០ រូប ស្រីចំនួន ០៩ រូប ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។