ចាប់​ជនជាតិ​វៀតណាម ៧​នាក់ ករណី​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលមក​នេសាទ​ត្រី ក្នុង​ទឹកដី​កម្ពុជា​

​ស្វាយរៀង​៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាសាក់ បានទទួល​ព័ត៌មាន​ពី​ប្រជា​ការពារ នៅ​ភូមិ​ពោធិ​តា​រស់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ថា​មាន​ប្រជាពលរដ្ឋ​វៀតណាម​លួច​ឆ្លងដែន​មក​នេសាទ​ត្រី​(​ដាក់មង​)​នៅក្នុង​ទឹក​ព្រែក ស្ថិតនៅ​ភូមិ​ពោធិ​តា​រស់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ​  គិតពី​ព្រំដែន​កម្ពុជា -​វៀតណាម មកដល់​ទីតាំង​ចំងាយ​ប្រហែល ៨,០០០​ម៉ែត្រ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយជ្រំ​បាន​ឲ្យ​ដឹងថា​ក្រោយពី​ទទួលបាន​ព័ត៌មាន នៅ​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២២ កម្លាំង​ជំនាញ​ស្រុក​ស្វាយជ្រំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាសាក់ កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​តំបន់​ស្រែ​បារាំង និង​កម្លាំង​ប្រជា​ការពារ បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ប្រជាពលរដ្ឋ​វៀតណាម ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលមក​នេសាទ ក្នុង​ទឹកដី​កម្ពុជា បាន ចំនួន ០៧​នាក់ ស្រី ០៣​នាក់ និង បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ទូក​ម៉ា​សុ​ី​ន​ចំនួន ០៤ គ្រឿង ( ទូក​ជ័រ​ចំនួន​៣ គ្រឿង​  ទូក​ឈើ​ចំនួន​១ គ្រឿង ) និង ឧបករណ៍​នេសាទ​(​មង​) ចំនួន ៤២​ដៃ ។​

​បច្ចុប្បន្ន វត្ថុតាង​ត្រូវបាន​ដកហូត​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាសាក់ រីឯ​ជនល្មើស​ជនជាតិ​វៀតណាម​ទាំង ០៧​នាក់ បានធ្វើ​កិច្ចសន្យា​អប់រំ និង​ប្រគល់ជូន​មន្ត្រីជលផល​ខេត្ត ធ្វើការ​ផាកពិន័យ​តាមច្បាប់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close