ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន២ នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា គឺនៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍ហៅកាត់ថា CDC បានចេញ របាយការណ៍របស់ខ្លួនអោយដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ក្នុងការបើករោងចក្រដំឡើងរថយន្ដម៉ាកល្បីៗទាំងពីរខាងលើនេះរួមមាន គឺក្រុមហ៊ុនToyota Tsusho Manufacturing ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦.៧លានដុល្លារអាមេរិក និងបង្កើតឪកាសការងារប្រមាណ ១៥០កន្លែង។ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនេះ គ្រោងនឹងបើករោងចក្ររបស់ខ្លួន នៅក្នុងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ។

ចំណែកឯក្រុមហ៊ុនមួយទៀតមានឈ្មោះថា ក្រុមហ៊ុន K (CAMBODIA) CO., LTD។ ក្រុមហ៊ុននេះដែរមានទុនវិនិយោគប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង ខណៈក្រុមហ៊ុនេះគ្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close