នាយករដ្ឋមន្រ្តីអង់គ្លេសទើបជាប់ឆ្នោត លោកស្រី Liz Truss លាលែងពីដំណែង ក្រោយកាន់ដំណែងបានត្រឹម ៤៥ថ្ងៃ
នាយករដ្ឋមន្រ្តីស្រ្តីរបស់ប្រទេសអង់គ្លេសដែលទើបជាប់ឆ្នោតកាលពីពេលថ្មីៗនេះ បានលាលែងពីដំណែង ក្រោយពីដឹកនាំរដ្ឋាភិបាលបានត្រឹម៦សប្តាហ៍ប៉ុណ្ណោះ។
លោកស្រី Liz Truss បាននិយាយថា មេដឹកនាំបន្ទាប់ពីលោកស្រី នឹងត្រូវជ្រើសរើសក្នុងការបោះឆ្នោតប្រកួតប្រជែងក្នុងគណបក្ស Tory ដោយកិច្ចការនេះនឹងត្រូវធ្វើឱ្យរួចរាល់ក្នុងសប្តាហ៍ក្រោយ។
សមាជិកសភាគណបក្ស Tory បានជម្រុញឱ្យលោកស្រីចាកចេញពីដំណែង បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានរួមរឹតដោយភាពមិនច្បាស់លាស់ផ្នែកនយោបាយ បន្ទាប់ ពីការលះបង់ចោល នូវគោលនយោបាយសេដ្ឋកិច្ចជាច្រើនរបស់លោកស្រី។
លោកស្រី Truss បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២។ នៅពេលនេះលោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីដែលបានកាន់ដំណែងរយៈពេលខ្លីបំផុតក្នុង ប្រវត្តិសាស្ត្រ ចក្រភពអង់គ្លេស ក្រោយកាន់ដំណែង មិនបានពីរខែផង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។