ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការប្រកួតកីឡាបាល់ទះមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិគុយបា
ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធបាល់ទះកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះលក្ខណៈមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិគុយបា ក្នុងការប្រកួតយ៉ាងស្វិតស្វាញ លទ្ធផលក្រុមជម្រើសជាតិកម្ពុជា ឈ្នះក្រុមជម្រើសជាតិគុយបា ៣-១ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍)។
ឯកឧត្តមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូសាធារណរដ្ឋគុយបា ដែលបានដឹកនាំគ្រូបង្វឹក ក្រុមកីឡាករបាល់ទះជម្រើសជាតិគុយបា មកប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីដកស្រង់បទពិសោធន៍ ក្នុងការត្រៀមលក្ខណៈរួចរាល់ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់ទះគុយបា បច្ចុប្បន្នកំពុងកាន់កាប់ចំណាត់ថ្នាក់លេខ១២ លំដាប់ពិភពលោក (ផ្នែកបុរស) ជាពិសេសធ្លាប់ឈ្នះ World Cup ឆ្នាំ១៩៨៩ នៅប្រទេសជប៉ុន និងឈ្នះមេដាយសំរឹទ្ធ នៅអូឡាំពិកហ្គេម ព្រមទាំងឈ្នះមេដាយមាស ក្នុងពានរង្វាន់កម្រិតពិភពលោកជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។