ឱកាស​ការងារ​ជាង ២​ម៉ឺន​កន្លែង ពី​ក្រុមហ៊ុន​ធំៗ​១៥០ នៅ​កម្ពុជា

​ភ្នំពេញ​៖ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ២០២២ ដែល​សហការ​រៀបចំ​ដោយ​ទី​ភ្នា​ក់​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ និង GMAC នឹងត្រូវ​រៀបចំឡើង​នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ ទី​២៨-២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ ៨ យប់​។​

​ឱកាស​ការងារ​ជាង ២​ម៉ឺន កន្លែង ពី​ក្រុមហ៊ុន​ធំៗ ១៥០ ក្នុង​វិស័យ​សំខាន់ៗ​រួមមាន​៖ ធនាគារ គ្រឹះស្ថាន​មី ក្រូ ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​, សេវាកម្ម​លក់ដុំ និង​រាយ​, ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​, ម្ហូបអាហារ និង​ភេសជ្ជៈ​, អចលនទ្រព្យ​, សេវាកម្ម ព្រមទាំង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​។​

​ក្រៅពី​ទទួលបាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង បងប្អូន កូន ក្មួយ ក៏​អាច​ចូលរួម​ក្នុង​សិក្ខាសាលា​លើកកម្ពស់​ផលិតភាព​ក្រោម​ប្រធានបទ​ស្តីពី​៖ «​ការលើកកម្ពស់​កម្លាំង​ពលកម្ម​ជំនាញ ឌីជីថល​នីយកម្ម និង​ផលិតភាព​» ផងដែរ​។​

​ដូច្នេះ សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់ ជាពិសេស​ក្មួយៗ យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ អញ្ជើញ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​អាច​ជួបពិភាក្សា ស្វែងយល់ និង​ដាក់ពាក្យ​ស្នើសុំ​ការងារ​ជាមួយ​អនាគត​និយោជក​ដែលមាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង ព្រមទាំង​អាច​ទទួលបាន​គន្លឹះ និង​ចំណេះដឹង​ស្ដីពី​ការលើកកម្ពស់​ផលិតភាព​ការងារ​។ កុំ​ភ្លេច​ត្រៀម CV ឱ្យបាន​ច្រើន​! ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ការងារ​បាន​កាន់តែច្រើន​ជម្រើស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close