ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង នៅ​តំបន់ភ្នំ​សន្ទុក ធ្វើ​ឲ្យ​ជន់​លិច​ផ្លូវជាតិ​លេខ​៦ ត្រង់​គីឡូម៉ែត្រ​លេខ​១៤៦-១៤៧ នៅ​ភូមិ​ជី​មាឃ ឃុំ​កកោះ​ស្រុក​សន្ទុក

​ខេត្តកំពង់ធំ​៖ នៅវេលា​ម៉ោង​ប្រមាណ​ជា​៤​ទាបភ្លឺ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២​នេះ មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នៅ​តំបន់ភ្នំ​សន្ទុក​ដែល​តម្រង​ទឹកភ្លៀង​នៅ​ស្ថានីយ​ភូមិ​សាលា​សន្ទុក ( កន្លែង​ជន់​លិច ) ត្រង​បាន​ក្នុង​កំរិត​ខ្ព​ស់គឺ ១៧០​ម​ម បានធ្វើ​ឲ្យ​ជន់​លិច​ផ្លូវជាតិ​លេខ​៦ ត្រង់​គីឡូម៉ែត្រ​លេខ​១៤៦-១៤៧ នៅ​ភូមិ​ជី​មាឃ ឃុំ​កកោះ​ស្រុក​សន្ទុក ។

​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​នេះ​នៅវេលា​ម៉ោង​ប្រហែល​៥​និង​៣០​នាទី មកដល់ពេលនេះ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក បាន​ជន់​ហូរ​លើផ្លូវ​ជាតិ​ប្រហែល ១០​សង់ទីម៉ែត្រ​ប្រវែង​៤៥០​ម៉ែត្រ​។ ស្ថានភាព​ជំនន់​នេះ​កំពុង​បន្ត​កើនឡើង​បន្តិចៗ នៅឡើយ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close