យន្តហោះ​ដឹក​អ្នកដំណើរ ១៧៣​នាក់ របស់​ក្រុមហ៊ុន Korean Ai ជ្រុល​ធ្លាក់​ចេញពី​ផ្លូវ​

​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air បាន​ធ្លាក់​ចេញពី​ផ្លូវ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Mactan Cebu (MCIA) នៅក្នុង​ប្រទេស​ហ្វីលីពីន នា​យប់​ថ្ងៃទី ២៣​ខែតុលា ។ មកទល់ពេលនេះ​គេ​នៅ​មិនទាន់​ប្រកាស​ពី​មូលហេតុ​នៅឡើយ​ទេ​។​

​អ្នកដំណើរ​នៅលើ​យន្តហោះ ក៏ដូចជា​បុគ្គលិក​នៅ​អាកាសយានដ្ឋាន MCIA មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​យប់​ថ្ងៃទី​២៣​ខែតុលា នៅពេល​យន្តហោះ​បាន​ជ្រុល​ធ្លាក់​ចេញពី​ផ្លូវ​បណ្តាលឱ្យ​ខូចខាត​យ៉ាងខ្លាំង​។​

​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ បានឱ្យដឹងថា ជើងហោះហើរ​ដែល​ជួប​គ្រោះថ្នាក់​មាន​លេខ KE631 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air ហោះហើរ​ចេញពី​ព្រលានយន្តហោះ Incheon របស់​កូរ៉េខាងត្បូង​ទៅកាន់​ទីក្រុង Cebu ប្រទេស​ហ្វុ​ី​លី​ពី​ន ។ ក្រុមហ៊ុន​អាកាសចរណ៍​ក៏បាន​ប្រកាស​ពី​គ្រោះថ្នាក់​ខាងលើ​ផងដែរ​។​

​ពលរដ្ឋ​រស់នៅ​ជិត​អាកាសយានដ្ឋាន​បានឱ្យដឹងថា នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៣​ខែតុលា ពួកគាត់​បានឮ​សូរសំឡេង​ខ្លាំងៗ​ខុស​ប្រក្រតី ហើយ​ក៏បាន​ចេញមក​មើលឃើញ​អ្នកដំណើរ​រត់ចេញ​ពីយ​ន្ត​ហោះ​។ ពលរដ្ឋរ​សៅ់​ក្បេ​រ​នោះបាន​ឲ្យ​ដឹង​ទៀតថា ក្នុងពេល​គ្រោះថ្នាក់​នោះ​គឺមាន​ភ្លៀង​ធ្លាក​ខ្លាំង អាចជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក​កើតឡើង ។

ចំណែក​ក្រុមហ៊ុន ក្រុមហ៊ុន​អាកាសចរណ៍ Korean Air ក៏បាន​បញ្ជាក់ដែរថា មូល​ហេតុដែល​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​គឺ​ដោយសារ​អាកាសធាតុ​អាក្រក់​។ ចំណែក​អ្នកដំណើរ​១៧៣​នាក់​នៅលើ​យន្តហោះ មិនមាន​អ្នកណាម្នាក់​ស្លាប់​ឬ​រងរបួស​នោះឡើយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close