រដ្ឋមន្ត្រីក្រសួង​សាធារណការ បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន CRBC ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត បាន​អញ្ជើញ​ដឹកនាំ​គណៈកម្មការ​ប្រជុំពិភាក្សា​ការងារ ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC)​។​

​អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ និង​កំពុង​ពិនិត្យ​ជំរុញ​ការចរចា កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត ឱ្យបាន​ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ឈានទៅ​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close