បុរស​ដើម​កំណើត​ឥណ្ឌា​ លោក រីស៊ី ស៊ូណាក់ ក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី

លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នឹងក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់ ក្រោយពេលបានទទួលជោគជ័យចេញពីការប្រកួតប្រជែងនៅក្នុងក្របខណ្ឌគណបក្សអភិរក្សនិយមនោះមក។

លោកនឹងក្លាយជានាយករដ្ឋមន្រ្តីមានដើមកំណើតអាស៊ីអង់គ្លេសលើកដំបូងរបស់ចក្រភពអង់គ្លេសមានអាយុ៤២ឆ្នំា ជានាយករដ្ឋមន្រ្តីក្មេងជាងគេបង្អស់នៅក្នុងរយៈពេលជាង១០០ឆ្នំាកន្លងមកនេះ របស់ប្រទេសអង់គ្លេស។

លោក រីស៊ី ស៊ូណាក់ ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុជាតិអំឡុងសម័យកាលកូវីដ១៩ បានផ្ទុះឡើង ហើយក៏ជាឥស្សរជនតែមួយគត់ដែលទទួលសម្លេងគ្រប់គ្រាន់ពីសមាជិកសភាជាតិអង់គ្លេស។

គូរប្រជែងដ៏ស្វិតស្វាញរបស់លោក គឺលោក ភេនី ម៉ូដុនត៍ បានលាលែងចេញពីការប្រកួតនៅនាទីចុងក្រោយ មុនពេលបេក្ខភាពត្រូវបានបិទ។

លោកត្រូវបានស្វាគមន៍ដោយក្រុមអ្នកអបអរសាទរខណៈដែលលោកបានមកដល់សភាជាតិដើម្បីថ្លែងការក្រោយពេលចេញលទ្ធផលនៃការប្រកួតប្រជែងយកដំណែងនេះ។

លោកត្រូវបានគេនិយាយថា ឡើងកាន់កាប់តំណែងក្នុងគ្រាដ៏តានតឹងបំផុត ខណៈដែលលោកពិបាកក្នុងការរកចម្លើយដោះស្រាយបញ្ហាដែលប្រទេសកំពុងតែប្រឈមនាពេលនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close