មនុស្ស​ស្លាប់​ជាង ៦០០​នាក់ ក្នុង​គ្រោះទឹកជំនន់ នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​

​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា កាលពី​ថ្ងៃ​អង្គារ បាន​និយាយថា មនុស្ស ៦១២​នាក់​បាន​ស្លាប់ ហើយ​មនុស្ស ៣,២១៩,៧៨០ នាក់​ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ជា​លទ្ធផល​នៃ​ទឹកជំនន់ នៅក្នុង​ប្រទេស​ចាប់តាំងពី​ដើមរដូវ​វស្សា​ឆ្នាំនេះ​។​

​លោកស្រី Sadiya Umar Farouq រដ្ឋមន្ត្រីក្រសួង​កិច្ចការ​មនុស្សធម៌ ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ការអភិវឌ្ឍន៍​សង្គម បានបញ្ជាក់​អំពី​ដំណឹង​នេះ នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រដ្ឋធានី Abuja របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា ជាកា​ជូន​ព័ត៌មាន ដើម្បី​រក្សា​សាធារណជន​ឱ្យបាន​ទាន់ពេល​នូវ​ការឆ្លើយតប និង​អន្តរាគមន៍​ដែល​ធ្វើឡើង​ដោយ​ក្រសួង និង​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​ជាតិ​ស្តីពី ស្ថានភាព​ទឹកជំនន់​ទូទាំងប្រទេស​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយថា មនុស្ស​ចំនួន ១,៤២៧, ៣៧០ នាក់​ត្រូវបាន​ជម្លៀសចេញ និង​មនុស្ស​២៧៧៦​នាក់​បាន​រងរបួស​ដោ​យ​សារ​ទឹកជំនន់​នៅ​តំបន់​មួយចំនួន​នៃ​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ចន្ទ ដោយ​បន្ថែមថា​ផ្ទះ​ចំនួន ១៨១៦០០ ត្រូវបាន​ខូចខាត​ផ្នែក​ខ្លះ និង​ផ្ទះ​ចំនួន ១២៣៨០៧ ខ្នង​ទៀត​បាន​ខូចខាត​ទាំងស្រុង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close