នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបត្រូវសមត្ថកិច្ចចាប់ខ្លួន ករណីហិង្សា និងប៉ុនប៉ងមនុស្សឃាតកាលពីខែមិថុនា នៅផ្សារអាស៊ីក្រុងសៀមរាប
លោក សោម សមស័ក្ត ដែលគេស្គាល់ថា ជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ។
លោក សោម សមស័ក្តិ ត្រូវបានចោទប្រកាន់ ដោយលោកស្រី ផាត់ សុជឿន ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំហឹង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តឡើងកាលយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅខាងមុខផ្សារអាស៊ី ស្ថិតក្នុងក្រុងសៀមរាប ដោយគ្រានោះ លោកបានទាស់សម្តីជាមួយ ហើយបានបើករថយន្តម៉ាក Range rover discovery ពាក់ស្លាកលេខ ភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ លោក សោម សមស័ក្តិ ត្រូវបានសមត្ថកិច្ចត្រូវបានចាប់ខ្លួន និងត្រៀមបញ្ជូនមកកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។