ចាប់ខ្លួន​ជនសង្ស័យ ៥​នាក់ ពាក់ព័ន្ធ​ករណី​លួច​ផ្លាកលេខ​រថយន្ត

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣-២៤ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ១៣ និង​៣០ នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​លួច​ផ្លាកលេខ​រថយន្ត ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១០១ ផ្លូវ​B ភូមិ​ភ្លូ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រព្រឹត្ត កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២២​។

​ជនរងគ្រោះ​ឈ្មោះ សូ រដ្ឋា ភេទ ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១០១ ផ្លូវ​B ភូមិ​ភ្លូ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន ០៥​នាក់​៖
១- ឈ្មោះ ពៅ សំអឿន ភេទ ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទិញ លក់​រថយន្ត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
២- ឈ្មោះ ភ័​ណ្ឌ ផល្លា ភេទ ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​មេការ​និ​ច ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​
៣- ឈ្មោះ ឡុង ស៊ុន​សានិ​ត ហៅ វណ្ណ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​០២​អា សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
៤- ឈ្មោះ សឿន រ៉ាវី ហៅ ពេជ្រ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រកស៊ី ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល
៥- ឈ្មោះ ឡុង ស៊ុន​សត្យា ហៅ យូវ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​០២​អា សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់យក​៖ រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី ពណ៌ បៃតងចាស់ សេរី​ឆ្នាំ​១៩៩៧ ពាក់​ផ្លាកលេខ ភ្នំពេញ​២ B ៨៦៧៨ ចំនួន ០១​គ្រឿង​, ប័ណ្ណ​សម្គាល់​យានយន្ត​ផ្លាកលេខ ភ្នំពេញ​២B ៨៦៧៨ ចំនួន​០១​សន្លឹក និង​ផ្លាកលេខ​រថយន្ត ភ្នំពេញ​២BL០៩៨០ ចំនួន​០២​ផ្ទាំង​, ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ចំនួន​០១​គ្រឿង​, ទូរ​សព្ទ័​ម៉ាក​អាយ​ហ្វូ​ន​១១​ប្រូ​ម៉េ​ក​ចំនួន​០១​គ្រឿង​, រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១០ ពាក់​ផ្លាកលេខ ភ្នំពេញ ២BL០៩៨០ ចំនួន​០១​គ្រឿង​, វិញ្ញាបនបត្រ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស រថយន្ត​ពាក់​ផ្លាកលេខ​ភ្នំពេញ ២BL០៩៨០ ចំនួន​០១​សន្លឹក​, ល​តាប​ត្រ​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្នាំ​២០២២ ចំនួន​០១​សន្លឹក​, ល​តាប​ត្រ​រថយន្ត​ទេសចរណ៍​លេខ​MC១០១៤៧៨៣៣ ចំនួន​០១​សន្លឹក​,​ប័ណ្ណ​សម្គាល់​យានយន្ត​ពាក់​ផ្លាកលេខ ភ្នំពេញ​២B៨៦៧៨ ម្ចាស់​កម្ម​សិទ្ធ​ឈ្មោះ ភ័​ណ្ឌ ផល្លា ចំនួន​០១​សន្លឹក​, រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក​TOYOTA​ព្រូស ពណ៌​ទឹកប៊ិច ពាក់​ផ្លាកលេខ​ភ្នំពេញ​២BI២៥៤៤, ល​តាប​ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀករថយន្ត​) របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផ្លាក លេខ​២AW-៣៩១៩PP ចំនួន​០១​សន្លឹក​, វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ផ្លាកលេខ ភ្នំពេញ​២AW-៣៩១៩ ចំនួន​០១​សន្លឹក​, ល​តាប​ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀករថយន្ត​) របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផ្លាកលេខ ២BB-២២៧៥PP ចំនួន​០១​សន្លឹក​, ល​តាប​ត្រ​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ (​ពន្ធ​ផ្លូវ​សំរាប់​រថយន្ត​) ឆ្នាំ​២០២២ រថយន្ត​ពាក់​ផ្លាកលេខ ភ្នំពេញ ២AW-៣៩១៩ ចំនួន​០១​សន្លឹក​, ល​តាប​ត្រ​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ (​ពន្ធ​ផ្លូវ​សំរាប់​រថយន្ត​) ឆ្នាំ​២០២១ រថយន្ត​ពាក់​ផ្លាកលេខ ភ្នំពេញ​២AW-៣៩១៩ ចំនួន​០១​សន្លឹក​, ល​តាប​ត្រ​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ (​ពន្ធ​ផ្លូវ​សំរាប់​រថយន្ត​) ឆ្នាំ​២០២២ រថយន្ត​ពាក់​ផ្លាកលេខ​ភ្នំពេញ​២BJ-៧៥៩៥ ចំនួន​០១​សន្លឹក​, ល​តាប​ត្រ​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ (​ពន្ធ​ផ្លូវ​សំរាប់​រថយន្ត​) ឆ្នាំ​២០២២ រថយន្ត​ពាក់​ផ្លាកលេខ ភ្នំពេញ​២BJ-៧៥៩៧ ចំនួន​០១​សន្លឹក​, ល​តាប​ត្រ​រថយន្ត​ទេសចរណ៍ (​មី​ញែ​ត​) របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​លេខ MC១០០៦៩២៩៣ ចំនួន​០២​សន្លឹក​, ម៉ាស៊ីន​ព្រី​ន​ធឺ​ចំនួន​០៣ គ្រឿង ម៉ាក​Canon ពណ៌​ខ្មៅ​, កុំព្យូទ័រ​ឡេ​ប​ថប ចំនួន​០២​គ្រឿង ម៉ាក​Acer ពណ៌ ទឹកប្រាក់​, ម៉ូនីទ័រ​ចំនួន​០១​គ្រឿង ម៉ាក​Samsung, CPU ចំនួន​០១​គ្រឿង​ម៉ាក Super Silent ពណ៌​ស​, ឃីបត ពណ៌ ខ្មៅ ចំនួន​០១, ម៉ាស៊ីន​ព្រី​ន​ធឺ ម៉ាក​HP ពណ៌ ខ្មៅ ស ចំនួន​០១​គ្រឿង​, ម៉ាស៊ីនថតចម្លង ម៉ាក RICOH ពណ៌ ស ចំនួន​០១​គ្រឿង​, ម៉ៅ​ចំនួន​០២​គ្រឿង​, ម៉ាស៊ីន​អ៊ុត​ផ្លា​ស្ទីក ម៉ាក​LAMINATOR ពណ៌ ប្រផេះ ចំនួន​០១​គ្រឿង​, ម៉ាស៊ីន​អ៊ុត​កំដៅ​ម៉ាក​TEMPERATURE ចំនួន​០១​គ្រឿង​, ប្រដាប់​កាត់​ក្រដាស ពណ៌​ប្រផេះ ចំនួន​០១, ស្ទីក​ឃើ​សម្រាប់​បិទ ពណ៌ ស ចំនួន​០១​ដុំ​, ស្ទីក​ឃើ​សម្រាប់​បិទ ពណ៌ លឿង ចំនួន​០១​ដុំ​, ស្កុ​ត​ស្ទីក​ឃើ​សម្រាប់​បិទ ពណ៌ ស ចំនួន​០១​ដុំ​, ផ្លា​ស្ទីក​សម្រាប់​បិទ​កាត ពណ៌ ស ចំនួន​០៣​ដុំ​, ថង់ ពណ៌ មាស សម្រាប់ធ្វើ​កាត ចំនួន​០១​ដុំ​(​តូច​) , ស្ទីក​ឃើ​ក្រដាស​ចម្រុះ​មួយចំនួន​, ជ្រុ​ញ​ចំនួន​០១, ឧបករណ៍​សម្រាប់ធ្វើ​កា​ត​មួយចំនួន​, ម៉ា​ញែ​ត (​ល​តាប​ត្រ​រថយន្ត​ទេសចរណ៍​) ក្លែងក្លាយ​ពាក់កណ្តាល​សម្រេច ចំនួន​១២៤​សន្លឹក​, ម៉ា​ញែ​ត (​ល​តាប​ត្រ​រថយន្ត​ដឹកជញ្ជូន​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close