ស្លាប់៥នាក់នៅក្នុងការបាញ់ប្រហារនៅព្រះវិហារ ទីក្រុង Campinas ប្រទេសប្រេស៊ីល
មានការបាញ់ប្រហារកើតឡើង នៅ ក្នុងព្រះវិហារ មួយនាទីក្រុង Campinas រដ្ឋ Sao Paulo ប្រទេសប្រេស៊ីល សម្លាប់មនុស្ស ៥នាក់ និង ៣នាក់រងរបួស។
មន្ត្រីសន្តិសុខ ប្រេស៊ីល បានឲ្យដឹងថា បុរសម្នាក់បាន កាន់កាំភ្លើងពីរដើមចូលទៅក្នុងព្រះវិហារ ហើយបាញ់សម្តៅទៅលើអ្នកដែលចូលរួមពិធីក្នុងព្រះវិហារ បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់និងកន្លែង ចំណែកជនដៃដល់ បានធ្វើអត្តឃាតក្រោយការបាញ់ប្រហារ។
មកទលពេលនេះអត្តសញ្ញាណជនរង្គ្រោះនៅមិនទាន់ប្រកាស់ឲ្យដឹងនៅឡើយទេ ចំណែកអ្នករងរបួសត្រូវបានបញ្ចូនទៅព្យាបាល នៅក្នុងមន្ទីពេទ្យ ក្បែរនោះ ។មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នឹងបើកការស្រាវជ្រាវ ស្តីពី ចេតនានៃការបាញ់ប្រហារខាងលើរបស់ជនដៃដល់។
ការបាញ់ប្រហារខាងលើ បានបង្ករក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋក្នុងដំបន់ពីសន្តិសុខសុវត្ថភាប ផ្ទាល់ខ្លួន និងក្រុមគ្រួរសារ ដោយជនដៃដល់ បើកការបាញ់ប្រហារដោយមិនចាំបាច់មានហេតុផល ។ ទាំងនោះក៏ជាក្តីកង្វល់ របស់មន្ត្រីនៅក្នុងតំបន់ ដោយពិបាក់នៅក្នុងការទប់ស្កាត់ ពីពោះជនបង្ករហេតុក៏ជាពលរដ្ឋនៅក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។