គណៈរដ្ឋមន្ត្រី​ថ្មី​អង់គ្លេស គឺ​រួមបញ្ចូល​មនុស្ស​ដែលមាន​ទេពកោសល្យ​ទាំងអស់​

​នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស លោក Rishi Sunak បាន​និយាយ​ទៅកាន់​គណបក្ស​អភិរក្សនិយម​ថា​ពួកគេ​ត្រូវតែ “​រួបរួមសាមគ្គី ឬ​ស្លាប់​” មុនពេល​គាត់​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី​២៥​ខែតុលា ។​

​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស​បាន​ស្បថ​ថា «​នឹង​នាំមក​នូវ​ស្ថិរភាព​និង​ការរួបរួម​»​ដល់​ប្រទេសជាតិ ក្នុងពេលដែល​លោក​ថ្លែង​សុន្ទរកថា​លើកដំបូង​ទៅកាន់​មហាជន ក្រោយ​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោកស្រី Liz Truss ។​

​លោក Sunak អាយុ​៤២​ឆ្នាំ ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​អភិរក្សនិយម​ថ្មី ជួយ​ឱ្យ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​មាន​ដើមកំណើត​អាស៊ី និង​ជា​ប្រមុខ​ដឹកនាំ​វ័យក្មេង​បំផុត មិន​ធ្លាប់មាន​រយៈពេល​២០០​ឆ្នាំកន្លងមក​។​

​កាលពី​យប់​ថ្ងៃទី​២៥​ខែតុលា លោក Sunak និង​ទីប្រឹក្សា​របស់លោក​បាន​ខិតខំ​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី ដោយបាន​ស្នើ​ដល់​បណ្តា​គណបក្ស អ្នកនយោបាយ​ឆ្នើមៗ ចូលរួម​នៅក្នុង​ការដឹកនាំ​ធ្វើឱ្យ​ប្រទេសជាតិ​កាន់តែ​ល្អប្រសើរ​។ អតីតរដ្ឋមន្ត្រី​ជាច្រើន​ដែល​ចូលនិវត្តន៍​ក៏បាន​ស្នើឱ្យ​វិលត្រឡប់​មក​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close