មកដឹងតម្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោយចប់ខែតុលានេះ
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកដំណើរការដោយគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៧:០០នាទីព្រឹក ខាងមុខនេះតទៅ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន សេវាធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវគណនាតាមរយៈចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ដោយក្នុងនោះក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងបញ្ចុះតម្លៃសេវាធ្វើដំណើរ២០% ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។