បាញ់ប្រហារនៅក្នុងផ្សាគ្រីស្មាស់ នាទីក្រុង Strasbourg ប្រទេសបារាំង
នៅយប់ថ្ងៃទី ១១ ខែធ្នូ មានការបាញ់ប្រហារ ជិតផ្សាគ្រីស្មាស់ ក្នុងទីក្រុង Strasbourg ប្រទេសបរារាំងសម្លាប់មនុស្ស ៤នាក់ស្លាប់ និង ១១នាក់រងរបួស ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ខ្មាន់កាំភ្លើង ម្នាក់បានដើរឆ្លងកាត់ស្ពានទៅដល់ផ្សា លក់សម្ភារៈគ្រីស្មាស់ នៅវេលាម៉ោង ២០(ម៉ោងក្នុងប្រទេសបារាំង) រួចដកកាំភ្លើងបាញ់ទៅលើ ពលរដ្ឋស្លូតត្រង គ្មានកំហុសនៅទីនោះ។
យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ និង១១នាក់រងរបួស នៅក្នុងការបាញ់ប្រហារខាងលើ ។ ការិយាល័យព្រឹទ្ធសភាអឺរ៉ុប នៅទីក្រុង Strasbourg ក៏បានបិទទ្វា ហើយ បុគ្គលឹក ស្នើរឲ្យភៀសខ្លួនទៅកាន់តំបន់សុវត្ថភាព ។ ទទឹមនឹងនោះ ប៉ូលិសបានស្នើរដល់ពលរដ្ឋ នៅក្នុងតំបន់ Neudorf និងរម្មណីយដ្ឋាន Etolie ក្នុងទីក្រុង Strasbourg ស្នាក់នៅក្នុងផ្ទះ ពេលដែលកម្លំាងសន្តិសុខកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ ។
នៅពេលនេះ គេមិនដឹងពីមូលហេតុ បណ្តាលឲ្យមានការបាញ់ប្រហារទៅលើជនស្លូតត្រងនោះឡើយ ប៉ុន្តែ ជនដៃដល់គឺស្ថិតនៅក្នុងការតាមដានពីកម្លាំងប៉ូលិសដោយសារតែការគំរាមកំហែងដលសន្តិសុខជាតិ។ប្រភពព័ត៌មានបានឲ្យដឹងថា ជនដៃដល់ អាយុ២៩ឆ្នាំ ត្រូវបានប៉ូលិស ឆែកឆេរផ្ទះជនសង្ស័យ នៅព្រឹកថ្ងៃទី ១១ខែធ្នូ ដោយសង្ស័យជាប់ពាក់ព័ន្ធនិងការប្លន់ ប៉ុន្តែ ជនសង្ស័យខាងលើមិននៅផ្ទះឡើយានាពេលនោះ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានតាមដានយ៉ាងយកចិត្តទុកដក់នៅករណីបាញ់ប្រហារខាងលើ ដោយលោកបញ្ជារឲ្យក្រសួងមហាផ្ទៃ ទៅកាន់ ទីក្រុង Strasbourg ជាបន្ទាន់ដើម្បីត្រួតពិនិត្យស្សានភាព ។
ហេតុការបាញ់ប្រហារកើតឡើង ចំពេលដែលបារាំង កំពុងតែរឹតបន្តឹងសន្តិសុខ នៅតាមទីតាំងសំខាន់ៗ ពិសេស គឺតាមផ្សា គ្រីស្មាស់ ។ មធ្យោបាយធ្វើដំណើរ ដែលមិនមានការ
អនុញ្ញាត្តិ គឺមិនអាច ធ្វើដំណើរជិត សផ្សាគ្រីស្មាស់ឡើយ ជាមួយគ្នានេះទីតាំងត្រួតពិនិត្យសន្តិសុខ ត្រូវបាន ដាក់នៅផ្លូវចូល ផ្សា ហើយការបូប សម្ភារៈដែលយកតាម គឺឆ្លងកាត់ការឆែកឆេរទាំងអស់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។