ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើដំណើរមកកម្ពុជានៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា​

បើយោង​តាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានកាលីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បាន​បញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី ១២ និងទី ១៣ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។

នៅកម្ពុជា លោក ចូ បៃដិន នឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុង Washington។

ជាមួយ​គ្នា​នេះ លោក ចូ បៃដិន នឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ អាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខមាលភាពនៃប្រជាជនរបស់យើង ដែលមានចំនួនសរុបមួយពាន់លាននាក់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close