រយៈពេល​២​ថ្ងៃ​! ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២២ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ មាន​អ្នកចូលរួម​ជាង ៣ ម៉ឺន​នាក់ លើសពី​ការរំពឹងទុក​

​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២២ រយៈពេល​ពីរ​ថ្ងៃ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ និង​២៩ ខែតុលា ឆ្នាំ​២០២២ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ដោយមាន​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ ជាង ៣ ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​ដោយផ្ទាល់ និង​ដាក់ពាក្យ ស្វែងរក​ការងារ​យ៉ាងច្រើន​កុះករ​ដែល​លើសពី​ការរំពឹងទុក​។ ​ចំណែក​អ្នក​ដែល​បាន​ចូល​ទស្សនា​តាម​អន​ឡាញ www.carreefair.gov.kh គឺមាន​ចំនួន​ជាង ៦ ម៉ឺន​ដង ដែល​បាន​ចូល​មើល​ឱកាស​ការងារ​របស់​ក្រុមហ៊ុន និង សហគ្រាស​ទាំងនោះ​។​

NEA សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​អង្គការ​ជាតិ​-​អន្ដរជាតិ និង​ដៃគូ​អភិវឌ្ឍ​ដែល​បានផ្តល់​ការ ឧបត្ថម្ភ​គាំទ្រ​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​, ព្រមទាំង ចូលរួម​តាំង​បង្ហាញ​ផ្សព្វផ្សាយ​, ចែករំលែក​នូវ ចំណេះដឹង និង​បទពិសោធន៍​ដ៏​មានតម្លៃ​ក្នុងការ​ចូលរួម​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​សស្រាក់សស្រាំ​ក្រៃលែង​។​

​ទោះបីជា​មហា​ព្រឹត្តិការណ៍​ការងារ​នេះ ត្រូវបាន​បញ្ចប់ទៅ យ៉ាងណាក្តី យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ ដែល​ខកខាន​មិនបាន​ចូលរួម​ក៏​នៅ តែ​អាច​ទទួលបាន​សេ​ការងារ របស់ NEA បានជា​ធម្មតា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close