កូរ៉េខាងត្បូង នឹងស៊ើបអង្កេតយ៉ាងហ្មត់ចត់ លើករណីរត់ជាន់គ្នា ក្នុងពិធីបុណ្យ Halloween
សេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានសន្យា នាថ្ងៃចន្ទនេះថា ការស៊ើបអង្កេតត្រូវឲ្យហ្មត់ចត់ លើពិធីបុណ្យ Halloween នៅចុងសប្តាហ៍ ដែលបានសម្លាប់មនុស្សជាង១៥០ នាក់នៅក្នុងរដ្ឋធានីសេអ៊ូល។
លោក Han បាននិយាយនៅក្នុងសុន្ទរកថា ក្នុងអំឡុងពេលបើកផ្នែកនៃកិច្ចប្រជុំដែលត្រូវបានផ្សាយផ្ទាល់ថា រដ្ឋាភិបាលនឹងធ្វើការផ្លាស់ប្តូរជាចាំបាច់ ដើម្បីការពារ ទប់ស្កាត់ ឧបទ្ទវហេតុបែបនេះកុំឱ្យកើតឡើងម្តងទៀត។
យុវជនភាគច្រើនបានស្លាប់ នៅពេលដែលហ្វូងមនុស្សបានហក់ឡើងនៅតាមដងផ្លូវនានា ក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល ក្នុងអំឡុងពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍ ដែលបង្កឱ្យមានការកាន់ទុក្ខជាតិ និងការស្វែងរកមូលហេតុឲ្យពិតប្រាកដ ដែលបណ្តាលឲ្យមានសោកនាដកម្មនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។